​ស្ថានទូត​ចិន​បញ្ជាក់​អំពី​រឿង​ក្រុមបងធំ​ចិន​បង្ហោះ​វីដេអូ​ឃ្លី​ប​គំរាមកំហែង​សន្តិសុខ​ខេត្ត​ព្រះសីហនុ​

770
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​:​សេចក្ដីជូនដំណឹង​រប​ស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​អំពី​ស្ថានភាព​នៃ​ការស៊ើបអង្កេត​លើ​វីដេអូ​ជនជាតិ​ចិន​សង្ស័យ​ពាក់ព័ន្ធ​នឹង​សង្គមងងឹត​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​ក្នុងពេល​ថ្មីៗ​នេះ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​មាន​វីដេអូ​ខ្លី​មួយ​។​

សមត្ថកិច្ច​នោះ​សង្ស័យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គមងងឹត ដែល​ថត​ដោយ​បុរស​ជាង​ដប់​នាក់​ដោយ​ហៅ​ខ្លួនឯង​ថា​មកពី​ទីក្រុង​Chongqing ប្រទេស​ចិន​ហើយ​និយាយ​ក្អេងក្អាង​ថា​នឹង​បំពុល​ដល់​សន្តិសុខ​រប​ស់​ខេត្ត​ព្រះសីហនុ​។

​ក្រោយ​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​របស់​សមត្ថកិច្ច​ចិន​រកឃើញថា​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​ជនជាតិ​ចិន​មកពី​ទីក្រុង​Chongqing​ដែល​បានមក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែមីនា​ឆ្នាំ​២០១៩​នេះ​។​ក្រោយពី​ស្រវឹងស្រា​រួច​ពួកគេ​បាន​ថត​វីដេអូ​មិនល្អ​បែបនេះ​ដោយ​គ្រាន់​ជាការ​លេងសើច​ប៉ុណ្ណោះ​។ បុគ្គល​ទាំងឡាយ​នៅក្នុង​វីដេអូ​នេះ មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​សង្គមងងឹត​ណាមួយ​ទេ​។​

​ឆ្នាំនេះ​គឺជា​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​រវាង​ចិន​និង​កម្ពុជា​ភាគី​ទាំងពីរ​នឹង​ចាត់​វិធានការណ៍​ជាក់ស្ដែង ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចសហការ​ផ្នែក​សន្តិសុខ និង​ការអនុវត្ត​ច្បាប់ ដែល​នឹង​នាំមក​នូវ​ភាពសុខដុមរមនា និង​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​៕S/​