​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​ដល់​ការ​ប្រកាស​អាសន្ន​

197
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​ពោធិសាត់​: ​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិ៍សាត់​ត្រូវគេ​មើលឃើញថា​មានការ​ហក់​ឡើង​ខ្ពស់​ឈានដល់​ការប្រកាសអាសន្ន​ ខណ​:​ដែល​អាជ្ញាធ​ខេត្ត​និង​មន្ទី​ធនធានទឹក​និង​ឧ​តុ​និយម​ខេត្ត​ប្រញាប់​ចេញ​លិខិត​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងស្ទឹង​ពោធិ៍សាត់​សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន​។​

​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧុ​តុ​និយម​ខេត្តពោធិសាត់​លោក កែវ វៃ បានឱ្យដឹង​នៅ​ព្រឹក​ថៃ្ង​ទី​១៨ ខែកញ្ញា​នេះ​ថា​ស្ថានភាព​កម្ពស់​ទឹកស្ទឹង​ពោធិសាត់​បាន​ឈានដល់​ការប្រកាសអាសន្ន​តាំងពី​ថ្ងៃទី​១៧​កញ្ញា ដែល​ធ្វើឱ្យ​ជន​លិច​មក​ផ្នែក​ខាងក្រោម​ជាប់​ព្រុំប្រទល់​រវាង​ក្រុង​ពោធិសាត់​និង​ស្រុក​កណ្តៀង ។​

​ប្រធាន​មន្ទី​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ទៀតថា ​ពេលនេះ​បងប្អូន​ប្រជាពលរដ្ឋ​បាននិងកំពុង​ច្រក​ដី​ទប់ទឹក​កំុឱ្យ​ហូរ​ឆ្លងកាត់​ផ្លូវ​និង​លិច​ហូរ​ចូល​ផ្ទះសម្បែង​របស់​ពួកគាត់​។​តែ​គេ​មិនទាន់​ដឹងថា​ ការ​ជន់​ឡើង​នៅ​ស្ទឹង​ពោធិ៍សាត់​នេះ​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ស្រូវ​ស្រែ​និង​ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នោះទេ​។​

​បើ​យោងតាម​របាយ​ការ​ណ៍របស់​មន្ទីរ​ធនធាន​ទឹក​ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៨​កញ្ញា បាន​បង្ហាញថា ស្ថានភាព​កម្ពស់​ទឹកជំនន់​ស្ទឹង​ពោធិ៍សាត់​ដូចខាងក្រោម​៖១.​កម្ពស់​ទឹក​សឹ្ទ​ង​ពោធិ៍សាត់​៖-​ស្រុក​ក្រវាញ​កម្ពស់​ទឹក​៤,៩៤​ម៉ែត្រ​,​កម្ពស់​ប្រុងប្រយ័ត្ន​៦,០០​ម៉ែត្រ ​ទឹកបាន​ឡើង​អតិបរមា​៥,០៧​ម៉ែត្រ​ក្នុង​រយៈពេល​១​យប់​កម្ពស់​ទឹកបាន​ចាប់ផ្តើម​ស្រក ០,១៣​ម៉ែត្រ នៅ​ស្រុក​ភ្នំក្រវាញ​។​

​ក្រុង​ពោធិ៍សាត់​កម្ពស់​ទឹក​៥,១៧​ម៉ែត្រ​,​កម្ពស់​ប្រុងប្រយ័ត្ន​៥,០០​ម៉ែត្រ​ទឹកបាន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១​យប់​កម្ពស់​ទឹក​កើន​ដល់​១,៤១​ម៉ែត្រ​ ហើយ​បន្ត​ឡើង​ក្នុង​រយៈពេល​១​ថ្ងៃ​ពេញ​ទើប​ចាប់ផ្តើម​ស្រក​វិញ​នៅ​ក្រុង​ពោធិ៍សាត់​។​២.​ប្រភពទឹក​មកពី ៖

​ស្ទឹងធំ​មកពី​ស្រុក​វាលវែង​ដែលមាន​កម្ពស់​អតិបរមា​៩,៥០​ម៉ែត្រ​បាន​ស្រក​នៅត្រឹម​អប្បបរមា​១,៨០​ម៉ែត្រ ​ស្រក​កម្ពស់​៧,៧០​ម៉ែត្រ​-​សឹ្ទ​ង​ពាម​ពី​កម្ពស់​អតិបរមា​៧,០០​ម៉ែត្រ​នៅសល់​កម្ពស់​អប្បបរមា​៦,៥០​ម៉ែត្រ​-​សឹ្ទ​ង​ព្រៃ​ខ្លុង​បាន​ស្រក​បណ្តើរៗ​មិនមាន​បញ្ហា​ទេ​ហើយ​បាន​រុញ​មកលើ​ដង​សឹ្ទ​ង​ពោធិ៍សាត់​ត្រង់ចំណុច ស្រុក​ភ្នំក្រវាញ​៕S/​Ha