​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ដងផ្លូវ​ជាតិ​លេខ​៤ មិនទាន់​ល្អប្រសើរ​

1172
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ដង​ផ្លូវជាតិ​លេខ​៤ ព្រឹក​ថ្ងៃទី​១៩​ខែសីហា​នេះ មិនទាន់​ល្អប្រសើរ​នៅឡើយ​។ រីឯ​ចរាចរណ៍ ឆ្លងកាត់​ក៏​មិនទាន់​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ដែរ នេះ​តាម​ការ ផ្តល់​ជា​ដំណឹង​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២​ប្រចាំការ​ដងផ្លូវ​ជាតិ​លេខ​៤ ។​

​ប្រភព​ដដែល​បាន​បន្ត​រថា ករណី​ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវជាតិ​លេខ​៤ គិត​ត្រឹម​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨​ស្ថានភាព​ទឹក​នៅ​ស្ពាន​ស្ទឹង​សំរោង បាន​ស្រក​បន្តិច​វិញ​ហើយ ។​ក្នុងនោះ​ទឹក​នៅ​ហូរ​លើផ្លូវ​ជាតិ​មាន​កម្ពស់​ជិត​១​ម៉ែត្រ និង​ហូរ​កាត់​តាម​បណ្ដោយ​ផ្លូវជាតិ​ប្រហែល​៤៥០​ម៉ែត្រ រីឯ​អាកាសធាតុ​អំណោយផល​បន្តិច​វិញ មិនមាន​ភ្លៀង​ធ្លាក់​ឡើយ​។​

​ចំពោះ​ការធ្វើ​ចរាចរណ៍​នៅ​ផ្អាក​ទាំង​រថយន្ត​តូច​និង​រថយន្ត​ធំ មិនទាន់​អាច​បើកបរ​ឆ្លងកាត់​បាន​នៅឡើយ​៕S/​

​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ដងផ្លូវ​ជាតិ​លេខ​៤ មិនទាន់​ល្អប្រសើរ​