​ស្ថានភាព​ផ្លូវ​លំបាក រថយន្ត រង​ការខូចខាត​ខ្លាំង មិនអាច​បន្ត​ការប្រណាំង នៅ​ថ្ងៃទី​២

248
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ប្រធាន​ក្រុមការងារ​បច្ចេកទេស Kara កម្ពុជា ដែលជា​អ្នករៀបចំ ការប្រណាំង​រថយន្ត របស់​កម្ពុជា លោក ជី​វ័​ន្ត បូ​រិ​ន បាន​បញ្ជាក់់ថា គ្រឿងបន្លាស់ ប្រព័ន្ធ​ភ្លើង និង​សម្ភារ​ជួសជុល​ផ្សេងៗ​ទៀត មិនមែនជា​បញ្ហា​នោះទេ ប៉ុន្តែ​ស្ថានភាព​ផ្លូវ មាន​ចំងាយ​ឆ្ងាយ និង​លំបាក​ខ្លាំង បានធ្វើឱ្យ​រថយន្ត រង​ការខូចខាត មិនអាច​បន្ត​ការប្រណាំង ក្នុង​ថ្ងៃទី​២ បាន​។​

​ព្រឹ​ត្ត​ការណ៍​ប្រណាំង Asia Cross Country Rally ២០១៩ លើ​ចំងាយ​ផ្លូវ​ជិត ៦០០ គីឡូម៉ែត្រ ចេញដំណើរ​ពី ខេត្ត​ណា​ខន​ណា​យ៉ុ​ក ឆ្ពោះទៅ​ខេត្ត​កំផែង​ពេជ្រ​។​

​ប្រធាន​ក្រុមបច្ចេកទេស​រូបនេះ ជឿជាក់ថា ថ្ងៃ​ប្រណាំង​ទី​៣ ក្រុម​កម្ពុជា នឹង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ព្រឹ​ត្ត​ការណ៍ កម្រិត​អាស៊ី​មួយ​នេះ ជាពិសេស នៅ​ជុំ​បន្តៗ​ទៀត ដោយ​ក្រុមការងារ បាន​ព្យាយាម​ជួសជុល ពេញ​មួយ​យប់ យ៉ាង​យកចិត្តទុកដាក់ ហើយ​យប់​នេះ ក្រុមការងារ បន្ត​ត្រួត​ពិនិត្យឡើងវិញ ដើម្បី​ធានាថា ថ្ងៃទី​៣ កម្ពុជា នឹង​រក​ចំណាត់ថ្នាក់​មួយ​ដ៏​ល្អ​វិញ ។​

​ចំពោះ​ក្រុម​រថយន្ត​ប្រណាំង​វិញ​នោះ កីឡាករ សោម សុ​កុសល និង​កីឡាករ វង្ស គីម​ហួត បាន​បញ្ជាក់ថា ស្ថាន​ផ្លូវ​ប្រណាំង ថ្ងៃទី​២​នេះ មាន​ឧបសគ្គ និង​ស្មុ​គ្រ​ស្មាញ​ច្រើន ដូចជា​ផ្លូវ​ចង្អៀត ផ្លូវ​បាក់​ដី មាន​ថ្ម ក្រួស និង ព្រៃ ប៉ុន្តែ​យើង​នៅតែ​ធ្វើ​បានល្អ មិនមាន​បញ្ហា​ខូច​រថយន្ត​ទេ ថែមទាំង​បាន​ប្រជែង​ឈ្នះ រថយន្ត ២ ទៅ ៣ គ្រឿង​ទៀតផង ។​

​កីឡាករ​ទាំង ២ បាន​បន្ថែមថា ក្រុមការងារ បានធ្វើការ​ត្រួតពិនិត្យ បច្ចេកទេស​ខ្លះ និង​មាន​ផ្លាស់ប្តូ​រគ្រឿង មួយចំនួន ដើម្បី​បញ្ចៀស​បញ្ហា​មិនល្អ ដែល​អាច​កើតឡើង នៅ​ថ្ងៃស្អែក ។ ចំពោះ​លទ្ធផល​វិញ រថយន្ត​លេខ ១១៥ ទទួលបាន​ចំណាត់ថ្នាក់​រួម​លេខ ២១ រីឯ Class សាំង​លេខ​៧ ។​

​សូមបញ្ជាក់ថា ព្រឹ​ត្ត​ការណ៍ Asia Cross Country Rally ២០១៩ នឹង​ប្រណាំង​លើ​ចំងាយ​ផ្លូវ​ជាង ៤០០ គីឡូម៉ែត្រ ពី​ខេត្ត​កំផែង​ពេជ្រ ឆ្ពោះទៅ​ខេត្ត​មេ​ស៊ុត​៕v

ផ្ដល់​សម្ភាសន៍ ជាមួយ​អ្នកកាសែត​