​ស្ថានីយ៍​ប្រេង​អត់​ច្បាប់​កំពុង​សាងសង់​រំលោភ​លើដី​ចំណីផ្លូវ​អាជ្ញាធរ​អត់​ទប់ស្កាត់​

1252
ចែករម្លែក
  • 42
    Shares

(​ព្រៃវែង​)៖​កា​រ៉ា​ស់​សាំង​មួយកន្លែង​ដែល​កំពង់​សាងសង់​និង​បាន​កប់​ស៊ីទែន​ចំនួន​ពីរ​រួចទៅហើយ​នៅក្នុង​ដី​។​កា​រ៉ា​ស់​នោះ​ស្ថិតនៅ​លើដី​ចំណីផ្លូវ​ជិត​ក្បាលស្ពាន​ព្រែក​តាសរ​ជាប់​មាត់ទន្លេ​ក្នុងភូមិ​ព្រែក​ឈ្មោះ​ឃុំ​ព្រែក​តាសរ​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​។​

ការសាងសង់​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​រិៈ​គន់​ពី​សំណាក់​មហារ​ជន​ទូរ​ទៅ​មកលើ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថា​បណ្ដែតបណ្ដោយ​ឲ្យ​ឈ្មួញ​មាន​លុយ​មានអំណាច​មក​ធ្វើកា​រ៉ា​ស់​សាំង​រំលោភ​លើដី​ចំណីផ្លូវ​ជាប់​ផ្សារ​ជិត​គល់ស្ពាន​និង​ជិត​មាត់ទន្លេ​បាន​តាមតែ​អំពើ​ចិត្ត​ដោយ​មិន​គិតពី​ផលប៉ះពាល់​ទៅ​ថ្ងៃក្រោយ​ទាល់តែសោះ​។​ម្យ៉ាងវិញទៀត​ទីតាំង​ដែល​កំពង់​សាងសង់​នេះ​មាន​ទំហំ​តូចចង្អៀត​ជាប់​ផ្ទះ​ពលរដ្ឋ​ដែល​នៅ​ជុំវិញ​។​

​លោក​ឡុង​ដែល​ពលរដ្ឋ​ដ្វើ​ការងារ​ជិត​នោះបាន​ឲ្យ​ដឹងថា​ដី​ដែល​គេ​ធ្វើកា​រ៉ា​ស់​នោះ​មាន​ទំហំ​តូច​មែនទែន​ក្បាល​៨​ម៉ែត្រ​និង​បណ្ដោយ​១២​ម៉ែត្រ​ប៉ុណ្ណោះ​ម្ដេច​ក៍មាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​។​ដោយ​មិន​សិក្សា​ពី​ផលប៉ះពាល់​ដល់​អ្នក​នៅ​ជុំវិញ​ដូចជា​ខ្លាច​អគ្គីភ័យ​ឆាបឆេះ​កើតឡើង​ជាយថាហេតុ​។​

ម្យ៉ាងវិញទៀត​ទីតាំង​នោះ​ធ្វើ​នៅលើ​ដី​ចំណីផ្លូវ​ហើយ​ចំ​ផ្លូវកែង​គឺអាច​បង្ក​ការស្ទះ​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើដំណើរ​ដឹកទំនិញ​ផ្សេងៗ ជាពិសេស​ជាង​នោះ​ទៅទៀត​ប្រសិន​គេ​ធ្វើ​ហើយ​ប្រាកដជា​បាំង​ផ្លូវ​មើលគ្នា​មិនឃើញ​គ្នា​រវាង​អ្នកធ្វើដំណើរ​ឆ្លងស្ពាន​ពី​លិច​មក​កើត​និង​អ្នកធ្វើដំណើ​ពី​ជើង​ទៅ​ត្បូង​គឺជា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ទៅ​ថ្ងៃក្រោយ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​ម្ចាស់ការ​រ៉ា​ស់​សាំង​ដែល​កំពង់​សាងសង់​នោះ​ឈ្មោះ ប៊ុត ចាន់ថន មាន​ទីលំនៅ​ភូមិ​ខាងលើ​ដែលមាន​ខ្សែស្រឡាយ​ជាប់សាច់​ញ្ញា​ត្តិ​ជាមួយ​ឧក​ញ្ញា​ម្នាក់​នៅឯ​ភ្នំពេញ​។ ជាមួយគ្នា​នោះ​ក៍​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​មាន​ការមិន​ពេញចិត្ត​និង​ភ័យខ្លាច​អំពី​សុ​វត្តិភាព​របស់​ពួកគាត់​យ៉ាងខ្លាំង​នៅពេលដែល​មានកា​រ៉ា​ស់​សាំង​មក​នៅជាប់​ផ្ទះ​បែបនេះ។

ប៉ុន្តែ​ពុំមាន​ន​ណា​ហ៊ាន​ហើបមាត់​តវ៉ា​ឬ​និយាយ​អ្វី​ឡើយ​បាន​ត្រឹម​លួចខ្សឹប​ខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ព្រោះ​ខ្លាច​ថា​គេ​ជា​អ្នកមាន​លុយ​មាន​បងប្អូន​ជា​ឧ​កញ្ញា​ថែមទាំង​មានកូន​ប្រុស​ម្នាក់​ដែលជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​មាន​ច​រិ​ក​កោងកាច នរណា​នរណា​ក៍​ខ្លាច​គេ​ម្នាក់​នេះដែរ​។

ប្រភព​ផ្សេងទៀត​បាន​និយាយ​តរ​គ្នា​ថា​ម្ចាស់កា​រ៉ា​ស់​សាំង​នោះ​មុននឹង​គេ​ហ៊ាន​ធ្វើ​គឺ​បាន​រត់ការ​ជាមួយ​អាជ្ញាធរ​អស់ហើយ​តាំងពី​ក្រោម​រហូតដល់​លើ​ទើប​គេ​ហ៊ាន​ធ្វើ​ព្រោះ​ជា​កន្លែង​តូចចង្អៀត​និង​ជា​ដី​ចំណីផ្លូវ​ជាប់​ផ្សារ​ជិត​ទន្លេ​និង​ស្ពាន​ទៀតផង​។​

​ពាក់​ព​ន្ធ័​និង​ការសាងសង់​កា​រ៉ា​ស់​សាំង​លើដី​ចំណីផ្លូវ​នេះ​ផងដែរ​លោក ឡាយ ថុង​លី មេឃុំ​ព្រែក​តាសរ​មិនអាច​ធ្វើការ​ទំនាក់ទំនង​បានទេ​ព្រោះ​ទូរ​សព្ទ័​របស់លោក​តេ​មិន​ចូល​ឡើយ​។​​លោក សួន ម៉ា​លីន អភិបាលស្រុក​ពោធិ៍​រៀង​បាន​ឲ្យ​ដឹងថា​លោក​មិន​បានដឹង​ទេ​រឿង​គេ​ធ្វើកា​រ៉ា​ស់​សាំង​នុង​ហើយក៍​មិនទាន់​ឃើញ​មានច្បាប់​អ្វី​ដែរ​តែ​លោក​និង​ចុះទៅពិនិត្យ​។​

​លោក ជា កក្ដ​ដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេ្ត​ព្រៃវែង​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ជុំវិញ​ករណី​ដែល​ឈ្មួញ​ធ្វើការ​រ៉ា​ស់​សាំង​លើ​ផ្ទៃដី​តែ​៩៦​ម៉ែត្រការ៉េ​ដ៍​តូចចង្អៀត​និង​រង​ការ​រិៈ​ថា​ធ្វើ​រំលោភ​លើដី​ចំណីផ្លូវ​ផង​នោះ​!​ព្រោះ​ទូរ​សព្ទ័​ចូល​ហើយ​លោក​ចុច​បិត​៕S/​ដោយ​៖​ចាន់ ថន​

​ស្ថានីយ៍​ប្រេង​អត់​ច្បាប់​កំពុង​សាងសង់​រំលោភ​លើដី​ចំណីផ្លូវ​អាជ្ញាធរ​អត់​ទប់ស្កាត់​