​ស្ថាប័ន​បី​រួមគ្នា​ពង្រឹងសមត្ថភាព​ស​ហ​គ្រិន​សង្គម​

155
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថាប័ន​ចំនួន​បី​បាន​សហការ​និង​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញឱ្យមាន​ការ​ដុះដាល​នូវ​សហគ្រាស​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ពង្រឹងសមត្ថភាព​សហគ្រិន​សង្គម​។​សមាគម​អ្នកវិនិយោគ​កម្ពុជា​អង្គការ​អុក​ស្វា​ម​កម្ពុជា​និង​ក្រុមហ៊ុន​ផ្លេ​ត​ហ្វ​ម​នៅ​រសៀល​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​សហការ​ជំរុញ​វិស័យ​សហគ្រាស​សង្គម​នេះ​។​

​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ​បាន​ត្រូវធ្វើឡើង​រវាង​លោ​កឡែម​ចាន់​សំរេច​នាយក​គ្រប់គ្រង​នៃ​សមាគម​អ្នកវិនិយោគ​កម្ពុជា​លោក​MathieuVergez​អ្នកសម្របសម្រួល​ភ្ផ្នែ​ក​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៃ​អង្គការ​អុក​ស្វា​ម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​និង​លោក​ហាសាន ហា​ចាម (Hassan Hajam) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ផ្លេ​ត​ហ្វ​ម​។​

​លោ​កឡែម​ចាន់​សំរេច​នាយក​គ្រប់គ្រង​នៃ​សមាគម​អ្នកវិនិយោគ​កម្ពុជា​បាន​ថ្លែងថា​៖​គោលបំណង​សំខាន់​នៃ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ​គឺ​ដើម្បី​ជំរុញឱ្យមាន​ការរីកដុះដាល​នូវ​សហគ្រាស​សង្គម​(SocialEnterprise)​នៅក្នុង​ប្រទេស​កម្ពុ​ជាតា​មរយៈ​កម្មវិធី​ព​ន្លឿ​ន​ល្បឿន​សហគ្រាស​សង្គម​( Social Enterprise Accelerator Program) ។

​លោក​បាន​បញ្ជាក់ថា​៖​កម្មវិធី​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​និង​ភាពជា​អ្នកដឹកនាំ​របស់​សហគ្រិន​សង្គម (Social Entrepreneurs)​ដោយ​ផ្តល់នូវ​ឱកាស​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ផ្សេងៗ ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​ទៅលើ​ផែនការ​អា​ជី​កម្ម​ការពង្រីក​បណ្តាញ​អា​ជីក​ម្មការ​សែ្វ​ង​រក​ដៃគូ​វិនិយោគ ក៏ដូចជា​ទៅលើ​ការគ្រប់គ្រង​ទូទៅ​។​

​គួរ​រំលឹក​ផងដែរ​ថា​កិច្ចសហប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​ផ្តើម​ពី​ភាពជោគជ័យ​កន្លងមក​របស់​កម្មវិធី​ព​ន្លឿ​ន​ល្បឿន​នៃ​ការ​អភិ​វ​ឌ្ឈ​អាជីវកម្ម (BIO) ដែល​ផ្តួចផ្តើមឡើង​ដោយ សមាគម អ្នកវិនិយោគ​កម្ពុជា កាលពី​ឆ្នាំ​២០១៨​។​ពង្រឹងសមត្ថភាព​វិនិយោគិន​និង​ជាពិសេស​សហគ្រិន​ក្នុងការ​គ្រប់គ្រង​និង​ការវិនិយោគ ក៏ដូចជា​ដើម្បី​ឈានទៅ​ចាប់យក​ទុនវិនិយោគ​ពី​វិនិយោគិន​ឯកជន និង​ស្ថាប័ន​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។


​ដោយឡែក​សមាគម​អ្នកវិនិយោគ​កម្ពុជា​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ខែមេសា​ឆ្នាំ​២០១៣​គឺជា​ទម្រង់​នៃ​ការវិនិយោគ​ក្នុងស្រុក​ទីមួយ​ដែល​បាននិងកំពុង​ដើរចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ​សម្រាប់​អភិវឌ្ឍ​សេ​ដ្ន​កិច្ច​កម្ពុជា​ប្រកបដោយ​និរន្តរភាព​។​ទស្សនវិស័យ​ចំបង​របស់​សមាគម​គឺ​ប្រមូលផ្តុំ​អ្នកវិនិយោគ​ក្នុងស្រុក​និង​បង្កើតអោយមាន​នូវ​ទម្រ​ង់​វិនិយោគ​មួយ​ដែល​គួរអោយ​ទុកចិត្ត​សម្រាប់​សហគ្រិន​និង​អ្នកវិនិយោគ​អាច​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការបង្កើត​ផលប្រយោជន៍​សេដ្ឋកិច្ច​។​

​លោក​MathieuVergez​អ្នកសម្របសម្រួល​ភ្ផ្នែ​ក​អភិវឌ្ឍ​ពាណិជ្ជកម្ម​នៃ​អង្គការ​អុក​ស្វា​ម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា​អុក​ស្វា​ម​គឺជា​សហករណ៍​អន្តរជាតិ​នៃ​សាខា​ចំនួន​២០​ដែល​ប្រតិបត្តិការ​រួមគ្នា​នៅក្នុង ៩៤ ប្រទេស​ដែលមាន​កម្មវិធី​អភិវឌ្ឍន៍​នៅ អាហ្វ្រិក​ម​ជ្ឈឹ​ម​បូព៌ា អាមេរិក​ឡាទីន ពាសពេញ​ទ្វីបអាស៊ី និង នៅ​ផ្នែក​ខ្លះ​នៃ​អឺរ៉ុប​ខាងកើត​។
​យើង​កំពុងធ្វើការ​រួមគ្នា​ដើម្បី​បញ្ចប់​ភាពក្រីក្រ​និង​ភាពអយុត្តិធម៌​ក្នុង​ពិភពលោក​។​

នៅ​ប្រទេស​កម្ពុជា​អង្គការ​អុក​ស្វា​ម​បាន​គាំទ្រ​ការអភិវឌ្ឍ​ប្រទេស​អស់​រយៈពេល​ជិត​៤​ទសវត្ស​ហើយ​ហើយ​វា​នៅតែ​បន្ត​ដោយមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ប្រជាជន​កម្ពុជា​ជាពិសេស​ស្ត្រី​និង​យុវជន​ក៏ដូចជា​ក្រុម​បាត់បង់​ឱកាស​ដទៃទៀត​។ ដូច្នេះហើយ​ជនពិការ​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជនជាតិដើម​ភាគតិច​និង​ក្រុម​ស្ត្រី​ដែរ​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ការរំលោភបំពាន​ឬ​អំពើ​ហឹ​ង្សា​និង​ក្រុម​ងាយ​រងគ្រោះ​ដោយ​ការរើសអើង​កំពុង​ត្រូវ​បានផ្តល់​សិទ្ធិសេរីភាព​ពី​រដ្ឋាភិបាល​និង​អ្នក​ដទៃទៀត​ក្នុងសង្គម​ដើម្បីអោយ​ពួកគេ​អាច​ដឹង​ពី​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការកសាង​សង្គម​របស់ខ្លួន អោយ​រួច​ផុតពី ភាពក្រីក្រ​និង​ភាពអយុត្តិធម៌​។

​លោក​HassanHajam​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផ្លេ​ត​ហ្វ​ម​ផ្លេ​ត​ហ្វ​ម​បានឱ្យដឹងថា​ក្រុមហ៊ុន​ផ្លេ​ត​ហ្វ​ម​ផ្លេ​ត​ហ្វ​ម​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៦​ក្នុង​គោលបំណង​គាំទ្រ​ទៅលើ​ការកកើត​អាជីវកម្ម​សង្គម​(SocialBusiness)​តាមរយៈ​ការ​ផ្តល់នូវ​អំណាច​និង​ការផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ទៅដល់​សហគ្រាស​ប្រភេទ​នេះ​ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

​លោក​បាន​លើកឡើងថា​៖​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​៣​ត្រូវបាន​មើលឃើញ​និង​រំពឹងទុក​ថា​នឹង​ផ្តល់​ផល​ជា​វិជ្ជមាន​និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​អភិវឌ្ឍ​សេ​ដ្ធ​កិច្ច និង​សង្គម​កម្ពុជា​៕S/

​ចំណងជើង​រូបថត​៖ សមាគម​អ្នកវិនិយោគ​កម្ពុជា អង្គការ​អុក​ស្វា​ម​កម្ពុជា និង ក្រុមហ៊ុន ផ្លេ​ត​ហ្វ​ម នៅ​រសៀល​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ដើម្បី​សហការ​ជំរុញ​វិស័យ​សហគ្រាស​សង្គម​