​ស្ទាក់ចាប់​បានតែ​ម៉ូតូ​ទំនើប​ពីរ​គ្រឿង​នាំចូល​ពី​ប្រទេស​ថៃ​ម្ចាស់​រត់គេចខ្លួន​បាត់​

589
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ម៉ូតូ​ស៊េរី​ទំនើប​ពីរ​គ្រឿង​ដែល​ជន​ពីរ​នាក់​នាំចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សំពៅ​លូន​ផ្ទុះអាវុធ​ចំនួន​ពីរ​គ្រាប់​ទើប​ជន​នោះ​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​

ករណីនេះ​កើតឡើង​នៅ​ចំណុច​ច្រករបៀង​មួយកន្លែង​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​ស្ថិត​ក្នុងភូមិ​ស្ពាន​យោល​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​នេះ​នគរបាល​ស្រុក​សំពៅ​លូន​បានប្រគល់​ជូន​ភាគី​ថៃ​យកទៅ​ចាត់ការ​តាម​នីតិវិធី​កាលពី​ព្រលប់​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រ៉ែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា​ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ភាគី​ថៃ​សុំ​ឲ្យ​ជួយ​សហការ​ក្នុងការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​លួច​ម៉ូតូ​ពីរ​គ្រឿង​ពី​ខេត្ត​ប្រា​ជីន​បុរី​ប្រទេស​ថៃ​ដែល​ត្រូវ​ក្រុមចោរ​អាចជា​ជនជាតិ​ថៃ​លួច​យកមក​លក់​ឲ្យ​ខ្មែរ​យើង​នៅ​ព្រំដែន ។​

សេចក្តី​រាយ​កាណ៍រ​បាន​អះអាងថា ម៉ូតូ​ទាំង ២ គ្រឿង​នោះ​ម៉ាក YAMAHA ប្រភេទ RG 331/M-Slash​ពាក់​ស្លាក​លេខ​ប្រា​ជីន​បុរី​១០០៩​។​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​Honda​ប្រភេទ​MSX​ពាក់​ស្លាក​លេខ​ឆៈ​ឈើ​ង​សៅ​២១២៥​ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់មុខ​លួច​ចេញពី​ខេត្ត​ប្រា​ជីន​បុរី​កាលពី​ព្រឹក​ថ្ងៃទី ១០ ខែកញ្ញា​ឆ្នាំ​២០១៨​។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​សកម្មភាព​នេះ​សបញ្ជាក់​ឱ្យឃើញថា​ចំណង​សាមគ្គីភាព​និង​មិត្តភាព​រវាង​កម្ពុជា ថៃ​ដែលជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​គឺ​កាន់តែ​ស្អិតរ​មួ​ត និង​យូរអង្វែង ៕S/