​ស្ទះចរាចរណ៍​ខ្លាំង​លើផ្លូវ​ជាតិ​លេខ​១​ក្រោយពេល​ពលរដ្ឋ​វិលត្រឡប់​ពី​ភ្ជុំបិណ្ឌ​វិញ​

422
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញៈ​បន្ទាប់ពី​ពលរដ្ឋ​ភាគច្រើន​កម្មករ​និ​យោ​ជិ​ក​វិលត្រឡប់​ពី​ពិ​បុណ្យ​ភ្ជុំបិណ្ឌ​វិញ​នា​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​គេ​ឃើញ​រថយន្ត​និង​ម៉ូតូ​រាប់ពាន់​គ្រឿង​បាន​កកស្ទះ​បន្តកន្ទុយ​គ្នា​ជាច្រើន​កន្លែង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​។​ពិសេស​តំបន់​ផ្សារ​កំពង់​សឹង្ហ​នៅ​ខេត្តព្រៃវែង​រហូត​ដល់គ​ល់​ស្ពាន​អ្នក​លឿង​ខាងកើត​។

​ការកកស្ទះ​ចរាចរណ៍​នេះដែរ​គេ​មិន​ឃើញតែ​តំបន់​គល់ស្ពាន​អ្នក​លឿង​ទេ​សូម្បីតែ​តំបន់​ផ្សារ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​និង​តំបន់​ផ្សារ​មួយចំនួនទៀត​បាន​កក​ស្ទះចរាចរណ៍​យ៉ាង​វេទនា​ផងដែរ​។​ចាប់ពី​ថ្ងៃទី​២៩​ដល់​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​នៅលើ​ដងផ្លូវ​គេ​ឃើញ​សំបូរ​ទៅដោយ​ហ្វូង​ម៉ូតូ​រថយន្ត​ម៉ូត​កង់​បី​រាប់ពាន់​ម៉ឺន​គ្រឿង​បាន​ចាក​ចេញពី​ស្រុកកំណើត​រៀងៗ​ខ្លួន​។ដើម្បី​វិល​ត្រឡប់មក​បំពេញការងា​រនា​រាជធានី​ភ្នំពេញ​វិញ​។​កាលពី​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​តំបន់​ផ្សារ​កំពង់​សឹង្ហ នៅ​ខេត្តព្រៃវែង​និង​វត្ត​កៀនស្វាយក្រៅ​ខេត្តកណ្តាល​គេ​ឃើញ​រថយន្ត​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​ក្លា​និង​រាប់​ម៉ោង​។​

​ដោយឡែក​កាលពីមុន​ពិធី​ភ្ជុំបិណ្ឌ​គេ​ឃើញ​ការកកស្ទះ​ចរាចរណ៍​ខ្លាំង​ច្រើន​កើត​នៅ​តប​ន់​ផ្សារ​គគីរ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ដោយសារតែ​អ្នកលក់ដូរ​តាម​ដងផ្លូវ​ពុំមាន​របៀបរៀបរយ​។​ជាមួយ​ការកកស្ទះ​ចរាចរណ៍​នេះដែរ​ធ្វើឱ្យ​អ្នកធ្វើដំណើរ​មួយចំនួន​បាន​រិះគន់ថា​តាម​តំបន់​ផ្សារ​និ​មួយៗ​គួរ​ណាស់​អាជ្ញាធរ​ធ្វើ​ការរៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ប្រសើរ​ជាង​នេះ​។

​ចៀសវាង​ពេល​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ម្តងៗ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដោយសារតែ​អ្នកលក់ដូរ​មួយក្រុម​តួច​សោះ​បង្ក​ឱ្យ​អ្នកដំណើរ​រាប់ពាន់​ម៉ឺន​នាក់​ត្រូវ​កកស្ទះ​រាប់​ម៉ោង​តាម​ដងផ្លូវ​នោះ​។​ទោះបីយ៉ាងណា​ក្តី​នៅតាម​តំបន់​គោលដៅ​សំខាន់ៗ​ដែលមាន​ចរាចរណ៍​កកស្ទះ​ទាំងនេះ​គេ​ក៏​ឃើញ​ទាំង​កម្លាំង​ប៉េអឹម​ប៉ូលិស​និង​កងសន្តិសុខ​ប្រចាំ​មូលដ្ឋាន​ចុះមក​សម្រួល​ចរាចរណ៍​ច្រើន​ទិសដៅ​ដើម្បី​ប​ញ្ច្រៀ​ស​ការកកស្ទះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា​ក្នុងឱកាស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នា​ឆ្នាំនេះ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យ​ម្ចាស់​ឬ​នាយក​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់​ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្ដីពី​ការងារ​អនុញ្ញាតឱ្យ​កម្មករ និយោជិត ឈប់សម្រាក​ចំនួន​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២៧ -២៨-២៩ និង​ថ្ងៃ​៣០ ខែកញ្ញា ជំនួស​ឱ្យ​ថ្ងៃទី​២៩ ដែល​ត្រូវចំ​ថ្ងៃអាទិត្យ​៕S/

​ផ្លូវជាតិ​លេខ​១​ចាប់ពី​ថ្ងៃទី​២៩,៣០​ខែកញ្ញា​ឆ្នាំ​២០១៩​ចរាចរណ៍​កកស្ទះ​ជាច្រើន​តំបន់​ដោយសារ​ពលរដ្ឋ​វិលត្រឡប់​ពី​ពិធី​ភ្ជុំបិណ្ឌ​មក​បំពេញការងារ​វិញ​(​រូប​៖​ដេប៉ូ​)​