​ស្នងការ​នគរបាល​ខេត្ត​ពិនិត្យ​កងកម្លាំង​ដើម្បី​ត្រៀម​ការពារ​រក្សា​សន្តិសុខ​សុវត្ថិភាព

104
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​និង​សហការី​បាន​ចុះសួរសុខទុក្ខ​និង​ត្រួតពិនិត្យ​កងកម្លាំង​អន្តរាគមន៍ និង​ព្រមទាំង​សម្ភារ​មធ្យោបាយ​ដើម្បី​ត្រៀម​ទប់ស្កាត់​ក្នុង​កិច្ចការពារ​រក្សា​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​ស​ង្គ​ម​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តាល​គោលដៅ​ឈរជើង​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ចំនួន​៣​ចំណុច​។​

​ចំណុច​ទី​១​ស្រុក​កំរៀង​ចំណុច​ទី​២​ស្រុក​ភ្នំព្រឹក​និង​ចំណុច​ទី​៣​ស្រុក​សំពៅ​លូន​និង​កម្លាំង​ប្រចាំការ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​ស្រុក​ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។​ក្នុងឱកាស​នោះ​ផងដែរ​លោកស្នងការ​ខេត្ត​បាន​ជួយឧបត្ថម្ភ​នូវ​ថវិកា​ដល់​កងកម្លាំង​ប្រចាំការ​តាម​គោលដៅ​ផងដែរ​៕S/

​រូប​ថ​តៈ​លោក​ស្នុ​ង​ការ​ខេត្ត​អញ្ជើញ​ដល់​កងកម្លាំងប្រដាប់អាវុធ​ត្រៀមកម្លាំង​រួចជាស្រេច​