​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ធំធេង​របស់​ព្រះ​ព្រះមហាវីរក្សត្រ​ស្ថិតក្នុង​ដួងចិត្ត​រាស្ត្រ​ខ្មែរ​គ្រប់​ជំនាន់​

192
ចែករម្លែក

​ដោយ បូកគោ​/​កំ​ពតៈ ស្នា​ព្រះ​ហ​ស្ថ និង​គុណបំណាច់​ដ៏​ធំធេង​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​កិច្ចអភិវឌ្ឍន៍​ប្រទេស​របស់​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​បាន និង​កំពុងដ​ក់ជាប់​ក្នុង​ដួងចិត្ត​ប្រជារាស្ត្រ​ខ្មែរ​ជានិច្ច​និរន្តរ៍​។​

​កាលពី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​នៅ​បរិវេណ​សាលា​ខេត្តកំពត​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បានរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​និង​ថ្វាយ​ព្រះរាជ​កុសល​ជូន​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម​សីហនុ​ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី​និង​ឯកភាព​ជាតិខ្មែរ​គម្រប់​ប្រាំពីរ​ឆ្នាំ​នៃ​ការយាង​សោយ​ទីវ​ង្គ​ត់របស់​ព្រះ​បរម​រតន​កោដ្ឋ​។​

​តំណាងឱ្យ​ព្រះសង្ឃ​ក្រុមប្រឹក្សា​គណៈ​អភិបាល​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍​បញ្ជាក់ថា​ក្នុងនាម​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ខេត្ត​លោក​សូម​លំឱនកាយ​គោរព​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ​ន្ត​ព្រះ​បរម​រតន​កោដ្ឋ​ជាទី​សក្ការៈ​នៃ​កូនចៅ​ខ្មែរ​។​

​មួយ​ព្រះជន្ម​របស់​ព្រះមហាវីរក្សត្រ​ព្រះអង្គ​បាន​លះបង់​ព្រះកាយ​ពលព្រះ​បញ្ញាញាណ​ក្នុង​ព្រះរាជ​សកម្មភាព​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ​បូរណភាព​ទឹកដី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​មហាករុណា​ទិ​គុណ​និង​ព្រហ្ម​វិហារធម៌​ដ៏​ថ្លៃថ្លា​ឧ​ត្តុ​ង​ឧត្ដម​វិសេសវិសាល​ទាំងនេះ​ប្រជារាស្ត្រ​ខ្មែរ​ជា​កូនចៅ​នៅតែ​ចងចាំ​ដក់​ជាប់​ដួងចិត្ត​មិនអាច​បំភ្លេច​បានឡើយ​។

​ជាមួយគ្នានេះ​តំណាង​យុវជន​យុវនារី​ខេត្តកំពត​បាន​រៀបរាប់ថា​សម្តេច​តា​ជា​មហាវីរក្សត្រ​ក្នុង​ដួងចិត្ត​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​។​ព្រះ​អង្គជា​អ្នក​នាំ​ប្រទេស​កម្ពុជា​មកកាន់​សុខសន្តិភាព​រីក​ច​ម្រើ​និង​សម្បូរ​សប្បាយ​រហូតដល់​សព្វថ្ងៃ​។​ដូច្នេះ​យុវជន​កម្ពុជា​ក៏ដូចជា​យុវជន​ទូទាំងប្រទេស​នឹង​បន្ត​ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​សម្តេច​តា​ជានិច្ច​និរន្តរ៍​៕S/​