​ស្នើឱ្យ​មន្ត្រី​អប់រំ​ផ្សព្វផ្សាយ​និង​អនុវត្តន៍​អនុវិស័យ​ទាំង​៦​ឱ្យ​សម្រេច​ជោគជ័យ​

68
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បានស្នើ​ដល់​មន្ត្រី​អប់រំ​យក​លទ្ធផល​ដែល​បាន​ពិភាក្សា​យ៉ាង​ល្អិន​ល្អន់ និង​ផល​ផុស​លើ​ប្រធានបទ​អនុវិស័យ​ទាំង​ប្រាំមួយ​ទៅ​ផ្សព្វផ្សាយ និង​អនុវត្តន៍​ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០​ឱ្យបាន​សម្រេច​ជោគជ័យ​។​

​ថ្លែង​នៅក្នុង​ពិធី​បទ​សន្និបាត​បូកសរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ​យុវជន​និង​កីឡា​ប្រចាំឆ្នាំ​សិក្សា​២០១៨២=០១៩​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៩២០២០​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​/​ក្នុង​សប្តាហ៍​នេះ​លោក អ៊ុន​ចាន់​ដា​ជា​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​អប់រំ យុវជន និង​កីឡា​កាន់​តែមាន​គុណភាព និង​ប្រសិទ្ធិភាព​ខ្ពស់​លោក​សូម​ផ្តល់​អនុសាសន៍​ដូចតទៅ​:

១.​លើកកម្ពស់​ថែមទៀត​នូវ​គុណភាព​អប់រំ​គ្រប់​ភូមិ​សិក្សា​គឺ​យកចិត្តទុកដាក់​អនុវត្តន៍​កម្មវិធី​សាលា​កុមារ​មេត្រី​។ ដើម្បី​បណ្តុះបណ្តាល​យុវជន​ជំនាន់​ក្រោយ​ប្រកប ដោយ​សមត្ថភាព​រីកចម្រើន​លើ​គ្រប់ផ្នែក ចំណេះដឹង ចំណេះធ្វើ ជំនាញ​បច្ចេកទេស គុណធម៌ ចរិយា​ធម៌ និង​សុខមាលភាព​។​

២. ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​បរិមាណ​អប់រំ​ដោយ​ធ្វើការ​ប្រមូល​កុមារ​ដល់​វ័យ​សិក្សា​ឳ្យ​ចូលរៀន​។ ពិសេស​កុមារី​កុមារ​ជួប​ការលំបាក​កុមារ​ជនជាតិភាគតិច​និង​កុមារ​ពិការ​ឱ្យមាន​ឱកាស​និង​មានសំណាង​ស្មើៗ​គ្នា​បាន​ចូលរៀន​នៅ​មតេយ្យ​សិក្សា​បឋមសិក្សា​និង​មធ្យមសិក្សា​។​ដើម្បី​ឆ្ពោះទៅរក​ការអនុវត្ត​កាតព្វកិច្ច​សិក្សា ប្រាំបួន ឆ្នាំ នៃ​ការអប់រំ​អប់​មូលដ្ឋាន​ទាំងអស់គ្នា​។​

៣.​ត្រូវ​ពង្រីក​សាលា​កុមារ​មេត្រី​ដែល​កំពុងមាន​ប្រជាប្រិយភាព​នៅលើ​ឆាក​អន្តរជាតិ​ឱ្យបាន​គ្រប់​ភូមិ​សិក្សា​នៃ​សាលារៀន​ទូទាំង​ខេត្ត​។​៤.​បន្ត​លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន​ពង្រឹង​ការងារ​គ្រប់គ្រង​ការពិនិត្យ​តាមដាន​និង​វាយតម្លៃ​ផ្សារភ្ជាប់​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​បន្តវេណ​និង​ពង្រាយ​គ្រូ​ទៅដល់​កន្លែង​ខ្វះ​គ្រូ​ឳ្យ​បាន​សមស្រប​។​
៥.​បន្ត​កែលម្អ​ជួសជុល​អគារសិក្សា​មូលដ្ឋាន​សម្ភារ​:​បរិក្ខា​ដែលមាន​ស្រាប់​និង​សង់​ថ្មី​បន្ថែម​គឺ​រៀបចំ​បរិស្ថាន​សាលារៀន និង​ថ្នាក់រៀន ឳ្យ​ទៅជា​ទីកន្លែង​មេត្រី​សម្រាប់​សិស្សានុសិស្ស​។​៦. សូម​នាយក នាយិកា ប្រើប្រាស់​ថវិកា​កម្មវិធី​PB (​ភី​ប៊ី​)​ឳ្យ​បាន​ចំ​ទិសដៅ​ពិតប្រាកដ មាន​តម្លាភាព គណនេយ្យភាព និង​ចៀសវាង​ភាព​អសកម្ម​ផ្សេងៗ​។​

៧. ពង្រឹង និង​ពង្រីក​បន្ថែមទៀត លើ​ការទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​សហគមន៍ជាតិ និង​អន្តរជាតិ​។​ដើម្បី​ប្រមូល​ធនធាន​ជួយ​អ​ភ​វឌ្ឍន៍​វិស័យ​អប់រំ​ក្នុង​ខេត្តកំពង់ចាម​ឳ្យ​កាន់តែ​រីកចម្រើន​ឈានឡើង​មួយកម្រិត​បន្ថែមទៀត​។​៨.​នាយក​នាយិកា​មាតា​បី​តា​អាណាព្យាបាល​សិស្ស​ទាំងអស់​ត្រូវខិតខំ​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស​និង​កូន​របស់ខ្លួន​។​

ឱ្យ​គោរព​វិន័យ​សាលា​វិន័យ​គ្រួសារ​និង​ច្បាប់​សង្គមជាតិ​យើង​ឳ្យ​បាន​ខ្ជាប់ខ្ជួន​កុំ​ដើរលេង​ផ្តេសផ្តាស​គេច​សាលា​ដើរ​មិន​ចូល​ផ្ទះ​និង​ទៅ​ប្រព្រឹត្ត​អំពើ​ពាលា​អវ៉ាសែ​ជាដើម​។​ល​។​
៩.​សូម​នាយក នាយិកា ផ្តល់​សេវាសាធារណ​: ជូន​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ឳ្យ​បាន​រហ័សរហួន និង​ទាន់ពេលវេលា ចៀសវាង​ឳ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់ និង​អាក់អន់ស្រពន់ចិត្ត​នោះ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា ពិសេស​សូម​ឱ្យ​សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ ដែលមាន​វត្តមាន​នា​ឳ​កាស​សន្និបាត​ទាំងអស់​សូម​ពាំនាំ​លទ្ធផល​ដែល​បាន​ពិភាក្សា​រួមគ្នា​យ៉ាង​ល្អិតល្អន់ និង​ផល​ផុស​លើ​ប្រធានបទ​របស់​អនុវិស័យ​ទាំង ប្រាំមួយ រយ​:​ពេល​ពីរ ថ្ងៃនេះ​ទៅ​ផ្សព្វផ្សាយ និង​អនុវត្តន៍​ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០​ឳ្យ​បា​នស​ម្រ​ច​ជោគជ័យ​។​

សូមបញ្ជាក់ថា អនុវិស័យ​ទាំង ប្រាំមួយ រួមមាន​: អនុវិស័យ​ការអប់រំ​កុមារ​តូច​,​អនុវិស័យ​ការអប់រំ​បឋមសិក្សា​,​អនុវិស័យ​ការអប់រំ​មធ្យមសិក្សា​,​អនុវិស័យ​ការអប់រំ​ក្រៅ​ប្រព័ន្ធ​,​អនុវិស័យ​ការអភិវឌ្ឍ​យុវជន និង​អនុវិស័យ​ការអប់រំ​កាយ និង​កីឡា​៕S/​