​ស្នើឱ្យ​ម្ចាស់​យានដ្ឋាន​ជួសជុល​និង​កែច្នៃ​ដំឡើង​យានយន្ត​ធ្វើ​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ថ្មី

187
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរ​និង​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​បាន​សហការគ្នា​ស្នើ​ដល់​ម្ចាស់​យានដ្ឋាន​ជួសជុល​កែច្នៃ​និង​ដំឡើង​យានយន្ត​ទាំងអស់​ក្នុង​ខេត្ត​នេះ​ទាំងអស់​សូម​អញ្ជើញ​រួសរាន់​មក​ធ្វើ​ច្បាប់​អនុញ្ញាត​អាជីវកម្ម​ថ្មី​ចំពោះ​យានដ្ឋាន​បង្កើត​ថ្មី​និង​សម្រាប់​យានដ្ឋាន​ចាស់​ក៏​សូម​មក​ធ្វើ​ច្បាប់​អនុញ្ញាត​បន្ត​សម្រាប់​ឆ្នាំ​ថ្មី​បន្តទៀត​។​

​ផ្ទុយ​មកវិញ​ប្រសិនបើ​មិន​មក​ធ្វើ​ច្បាប់​និង​បន្ត​អាជីវកម្ម​ទេនោះ​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​បិទ​ចុះ​បិទ​យានដ្ឋាន​ជួសជុល​កែច្នៃ​និង​ដំឡើង​យានយន្ត​ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម ចាប់​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០២០ ខាងមុខ​តទៅ​។​

លោក​សុខ​លឹម​ហៀ​ង​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ថ្លែង​បែបនេះ​នៅក្នុង​ការប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ម្ចាស់​យាន​ដ្ឋា​ជួសជុល​កែច្នៃ​និង​ដំឡើង​យានយន្ត​ខុស​លក្ខណ​:​បច្ចេកទេស​នៅក្នុង​ខេត្តកំពង់ចាម​នៅក្នុង​មន្ទីរ​នេះ​ដែលមាន​ការចូលរួម​ពី​លោក​កែវ​នា​ឫ​រិ​ទ្ធ​នា​រសៀល​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៩​។​លោក​លឹម​ហៀ​ង​បាន​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ន​ខេត្តកំពង់ចាម​មាន​យានដ្ឋាន​ជួសជុល​កែច្នៃ​និង​ដំឡើង​យានយន្ត​សរុប​ចំនួន ៣៨៨ កន្លែង​។

​ក្នុងនោះ​មាន​យានដ្ឋាន​ហួស​សុពលភាព​ចំនួន​១១០​កន្លែង​និង​យានដ្ឋាន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​ពីរ​កន្លែង​។​មន្ត្រី​រូបនេះ​បាន​បន្ថែមថា​កន្លងមក​យើង​បាន​ចុះ​សហការ​ត្រួតពិនិត្យ​តាម​បណ្តា​ស្រុក​បាធាយ​ស្រុក​ជើងព្រៃ​និង​ស្រុក​ព្រៃឈរ​បាន​រកឃើញ​ក្នុងចំណោម​យានដ្ឋាន​សរុប​ចំនួន​១៦២​កន្លែង​គឺមាន​យានដ្ឋាន​ចំនួន ២៨ កន្លែង​បាន​ហួស​សុពលភាព​។​

​ប្រភព​នោះបាន​បន្តថា​ចំណែក​នៅ​ស្រុក​ស្ទឹងត្រង់​ស្រុក​ចម្ការលើ​ស្រុក​កំពង់សៀម​និង​ក្រុង​កំពង់ចាម​មាន​យានដ្ឋាន​សរុប​ចំនួន​២១៤​កន្លែង​គឺ​ក្នុងចំណោម​នោះ​មាន​យានដ្ឋាន​ចំនួន​៨២​កន្លែង​ហួស​សុពលភាព និង​យានដ្ឋាន​ចំនួន ១២ កន្លែង​នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស​បន្ថែមទៀត គឺមាន​ចំនួន ពីរ កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត​៕S/​