​ស្នេហា​ត្រីកោណ​!​ប្តី​បែកក្បាល​សា​ហាយ​ជាប់​ខ្នោះ​

195
ចែករម្លែក

ដោយៈ​ឬ​ទ្ធី​ស័ក្តិ​/​កំពង់ឆ្នាំង​:​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​ជនដៃដល់​ជា​សា​ហាយ​វ៉ៃ​និង​ដំបង​ដែក​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន បន្ទាប់ពី​តាម​ទាន់​ប្រពន្ធ​នៅផ្ទះ​ជាមួយ​សា​ហាយ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្ទះ​បណ្តែត​ទឹក​ស្ថិតក្នុង​ភូមិ​ចុង​សង្កាត់​ផ្សារឆ្នាំង​ក្រុង​-​ខេត្តកំពង់ឆ្នាំង​កាលពី​រសៀល​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​ឈ្មោះ​ឡេ​យ៉ាំង​ជី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​ង្វៀង​ធី​កុក​អាយុ​២៦​ឆ្នាំមាន​មុខរបរ​នេសាទ​រស់នៅ​ក្នុងភូមិ​សង្កាត់​ក្រុង​ខាងលើ​។​ដោយឡែក​ជនដៃដល់​ពី​នាក់​បងប្អូន​ឈ្មោះ​លីន​និង​ឈ្មោះ​យឿ​ង​ជនជាតិ​វៀតណាម រស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក​ដូចគ្នា ក្នុងភូមិ​សង្កាត់​ជាមួយគ្នា​។

​ជនរងគ្រោះ​ឈ្មោះ​ឡេ​យ៉ាំង​ជី​បាន​ប្រាប់​ឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​មកពី​រាយ​សន្ទូច​វិញ​រកប្រពន្ធ​មិនឃើញ​សួរ​អ្នកជិតខាង​ទើប​ដឹងថា​ប្រពន្ធ​ខ្លួន​ទៅជា​មួយ​សា​ហាយ​។​ខ្លួន​ក៏បាន​ទៅ​ហៅ​ប្រពន្ធ​ឱ្យមក​ផ្ទះ​វិញ​ទើប​ឈានដល់​ប្រកែក​ចុះឡើងៗ​។

​ជនដៃដល់​ពី​នាក់​បងប្អូន​ព្រួត​គ្នា​យក​ដំបង​ដែក​មក​វាយ​ជនរងគ្រោះ​ចំក្បាល​ផ្នែក​ខាងឆ្វេង​។​មួយកន្លែង​ទៀត​ចំ​កណ្តាល​ក្បាល​បែក​ហូរឈាម​និង​កជើង​ខាងឆ្វេង​ចេញឈាម​និង​ធ្លាក់ទឹក​ត្រូវបាន​អ្នកជិតខាង​ជួយ​យក​ឡើងគោក​ដឹកយក​ទៅ​ពេទ្យ​ព្យាបាល​ភ្លាមៗ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​បាល​ប៉ុ​សិ៍្ត​រដ្ឋបាល​សង្កាត់​ផ្សារឆ្នាំង​និង​នគ​បាល​ប៉ុ​សិ៍្ត​រដ្ឋបាល​សង្កាត់​ខ្សា​ម​សហការគ្នា​ឆ្លង​ទូក​ទៅផ្ទះ​ជនដៃដល់​និង​បាន​ឃាត់ខ្លួន​ទាំងពី​នាក់​បងប្អូន​នាំយកទៅ​អធិការ​នគ​បាល​ក្រុង​កំពង់ឆ្នាំង​ធ្វើការ​សាកសួ​និង​កសាង​ឯកសារ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​