​ស្នេហា​ភេទ​ដូចគ្នា​ឪពុកម្តាយ​ខាង​តួរ​ស្រី​ចាប់យក​កូន​ត្រឡប់ទៅផ្ទះ​វិញ​

537

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្នេហា​មួយគូ​ដែលមាន​ភេទ​ស្រី​ដូចគ្នា​ស្រឡាញ់​ស្មោះ​អស់ពីដួងចិត្ត​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៧​ឆ្នាំ​។​ចំណែក​ឪពុកម្តាយ​ខាង​តួរ​អង្គ​ស្រី​គ្រាំ​ក្នុង​ទ្រូង​អស់​រយៈពេល​៧​ឆ្នាំ​ដែរ​។

​ឪពុកម្តាយ​ស្តីប្រដៅ​លែង​ស្តាប់​ក៏​ចាត់វិធានការ​តាម​ទៅ​ចាប់យក​កូនស្រី​ត្រឡប់ទៅផ្ទះ​វិញ​។​រឿងរ៉ាវ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ស្ថិតនៅ​ភូមិ​ត្រពាំង​ធ្នង់​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨ ។

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ភាគី​ខាង​ដើរតួរ​ប្រុស ឈ្មោះ វ៉ា​ត់ សុខន (​ស្រី តែ​តាំងខ្លួន​ធ្វើជា​ប្រុស​) អាយុ​៣៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ត្រពាំង​ធ្នង់ សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។

​ឪពុក​ឈ្មោះ វង់ សម្បត្តិ អាយុ​៥៨​ឆ្នាំ មុខរបរ កសិករ មាន ម្តាយ​ឈ្មោះ សៀង ស្រូ​យ អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ខាងលើ មាន​បងប្អូន​៤​នាក់ ប្រុស​ម្នាក់​ស្រី​៣​នាក់ តួរ​អង្គ​ក្នុង​សាច់រឿង ជា​កូន​ទី​១ ។ចំណែក​ភាគី ខាង​ស្រី​ពិតប្រាកដ មានឈ្មោះ ឈាង វី អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ ភូមិ​ស្តុក ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

​តាម​សម្តី​ភាគី​តួរ​ស្រី បានឱ្យដឹងថា គាត់​ស្រឡាញ់ ឈ្មោះ វ៉ា​ត់ សុខន ដោយ​ស្ម័គ្រចិត្ត ។​ទោះជា​គាត់ ធាតុ​ពិតជា​ស្រី​មែន​គាត់​(​នាង​តួរ​ប្រុស​) ជ្រើស​រើសយក​ធ្វើជា​ស្វាមី ដោយ​នាង ចេះ​ថ្នាក់ថ្នម បីបម​ចិត្ត ជាង​ប្រុស​ពិត ហើយ​គាត់​ស្រឡាញ់គ្នា​៧​ឆ្នាំ​មកហើយ ។​បងប្អូន ក្រុមគ្រួសារ ឪពុកម្តាយ​មិន​ពេញចិត្ត នូវ​ទង្វើ​ស្រី​ស្រឡាញ់​ស្រី​ដូចគ្នា​ដូច​គាត់​នេះ តែ​ក្រាញននៀល​ងប់ ស្រឡាញ់​គាត់ ។​

​ចំពោះ​សមត្ថកិច្ច​វិញ បានឱ្យដឹងថា នេះ​ជា​រឿង​ក្រុមគ្រួសារ​គាត់​ទេ ហើយ​ឪពុកម្តាយ​គេ យកតែ​កូន​គេ​ទៅផ្ទះ មិនមែនជា​បទល្មើស​អ្វី​ឡើយ ។​ក្រោយពី​ឪពុកម្តាយ សាច់ញាតិ​ភាគី​ខាង​តួរ​ស្រី ចាប់​នាំ​កូន​គេ​វិលត្រឡប់​ទៅផ្ទះ ភាគី​ខាង​តួរ​ប្រុស បាន​ត្រឹម​អង្គុយ​សម្រក់​ទឹកភ្នែក ក្រោយពី​គូរ​កំណាន់ចិត្ត​ខ្លួន​ត្រូវបាន ឪពុកម្តាយ​នាង​ចាប់​នាំទៅ​ផ្ទះ​វិញ​នោះ​៕S/

​ស្នេហា​ភេទ​ដូចគ្នា​ឪពុកម្តាយ​ខាង​តួរ​ស្រី​ចាប់យក​កូន​ត្រឡប់ទៅផ្ទះ​វិញ​