​ស្ពាន​ខ្យោ​ក​លើផ្លូវ​លេខ​៣១៥​នៅ​ខេត្តព្រៃវែង​បង្ខំ​ជួលជុល​ឱ្យ​រួចរាល់​នៅមុន​ចូលឆ្នាំ​

1702
ចែករម្លែក

​ដោយ​៖​ចាន់ថន​/​ព្រៃវែងៈបច្ចុប្បន្ននេះ​អ្នកធ្វើដំណើរ​ដោយ​រថយន្ត​តូចធំ​រ៉ឺម៉ក​ម៉ូតូ​គ្រប់​ប្រភេទ​ដែល​ឆ្លងកាត់​ទៅមក​លើផ្លូវ​ក្រាល​កៅស៊ូ​លេខ​៣១៥ ពី​ក្រុង​ព្រៃវែង មក​ស្រុក​ពារាំង ពេល​ដល់​ចំណុច​ស្ពាន​ខ្យោ​ក ស្ថិតនៅ​ភូមិ​ខ្យោ​កជើង ឃុំ​ព​ពឺ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង គឺ​តែងតែ​រអ៊ូរទាំ នូវ​ការខកខាន​ពេលវេលា យឺតយ៉ាវ ព្រោះតែ​ជាប់​រថយន្ត​ស្ទះចរាចរណ៍​ស្ទើ​តែ​រាល់ថ្ងៃ​។​

​ដោយ​មូល​ហេតុថា មន្ត្រី​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង កំពុង​ជួសជុល​ស្ពាន​ខ្យោ​ក ឡើងវិញ និង​បានធ្វើ​ផ្លូវ​វាង​បណ្ដោះអាសន្ន ខាងកើត​ស្ពាន ក្នុងស្ថានភាព​ស្រុត​ផុង​។
​ទោះបីជា​យ៉ាងណា​ផ្លូវ​នេះ​ត្រូវបាន​មន្ត្រី​ជំនាញ​ដាក់​ផ្លាក ហាម​មិន​ឲ្យ​រថយន្ត​ធំ​ឬ​ដឹក​ធ្ងន់​ឆ្លងកាត់​ឡើង​។ ​ប៉ុន្តែ​ម្ចាស់​រថយន្ត​ខ្លះ​នៅតែ​បំពាន បើករថយន្ត​ធំ​ដឹក​ធ្ងន់​ឆ្លងកាត់​ដដែល បណ្ដាល​ឲ្យ​ស្រុត​ជាប់ផុង​បង្ក​ការកកស្ទះ​រាល់ថ្ងៃ​។​

មន្ត្រី​សាធារណៈការ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា ស្ពាន​ខ្យោ​ក​នេះ គឺ​ចាប់ផ្ដើម​ជួសជុល​តាំងពីដើម​ខែមករា​ឆ្នាំ​២០១៨​មក​ម្លេះ គិត​មកដល់ពេលនេះរ​យៈ​ពេល​៣​ខែ​ហើយ ប៉ុន្តែ​នឹងធ្វើ​ឲ្យ​ហើយ​នៅ​អំឡុង​ដើមខែ​មេសា​ឆ្នាំ​២០១៨​នេះ​គឺ​មុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។​

​ជាមួយគ្នា​នោះ លោក អ៊ុន សុធា ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែង បាន​អំពាវនាវ ដល់​បងប្អូន​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​លេខ​៣១៥​នេះ​សូមមេត្តា​យោគយល់ ព្រោះ​ស្ពាន​កំពុងតែ​ជួលជុល​។​​លោក​ក៏បាន​ស្នើឱ្យ​ម្ចាស់​រថយន្ត​ធំ​និង​ដឹក​ធ្ងន់​ទាំងអស់ សូម​គោរព​ផ្លាកសញ្ញា​ដែល​ដាក់​នៅ​ចុង​និង​ដើមផ្លូវ គឺ​មិន​តម្រូវ​ឲ្យ​ចរាចរណ៍​តាម​នេះ​ទេ លុះត្រាតែ​ជួសជុល​ស្ពាន​រួចរាល់​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​៕S/

​ស្ពាន​ខ្យោ​ក​លើផ្លូវ​លេខ​៣១៥​នៅ​ខេត្តព្រៃវែង​បង្ខំ​ជួលជុល​ឱ្យ​រួចរាល់​នៅមុន​ចូលឆ្នាំ​