​ស្ពាន​បេ​ឡេ​ឫស្សីកែវ​បានដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកញ្ញា​នេះ​

265
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឱ្យដឹងថា​ស្ពាន​បេ​ឡេ​ឫស្សីកែវ​នឹងដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​វេលា​ម៉ោង​៧:០០​ព្រឹក​តទៅ​លោក​បន្តថា​៖​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់​វិស្វករ​និង​បងប្អូន​កម្មករ​ការដ្ឋាន​ទាំងថ្ងៃទាំងយប់​មកដល់​ពេលនេះ​ការជួសជុល​ស្ពាន​បេ​ឡេ​ឡើងវិញ​បានបញ្ចប់​រួចរាល់​ហើយ​និង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​នៅ​ម៉ោង ៧:០០​ព្រឹក​ថ្ងៃទី​១៦​កញ្ញា​នេះ​តទៅ ។​

​គួរ​បញ្ជាក់ថា​៖​ស្ពាន​បេ​ឡេ​ប្ញ​ស្សី​កែវ​ត្រូវ​សា​ឡង់​ដឹក​ប្រេង​របស់​ក្រុម​សា​វី​ម៉ិច​បុក​ប៉ះ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​កន្លងទៅនេះ​។​លោក​ប្រធាន​មន្ទីរ​បាន​បានបញ្ជាក់​ទៀតថា​៖​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​បេ​ឡេ​ប្ញ​ស្សី​កែវ​នេះ​ប្រកបដោយ​សេចក្តី​រីករាយ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​សង្ឃឹមថា ស្ពាន​ជ្រោយចង្វារ​ដែល​កកស្ទះ​ប៉ុន្មាន​ថ្ងៃ​មកនេះ​នឹង​កាត់បន្ថយ​ការកកស្ទះ​ចរាចរ វិល​មក​ប្រក្រតី​ឡើងវិញ​៕S/​