​ស្ពាន​ប្រដឹស​កោះ​ប៉ែន​នឹង​បើក​ឱ្យ​ភ្ញៀវ​ឆ្លងកាត់​លេង​កម្សាន្ត​នៅ​សប្តាហ៍​ក្រោយ​

962
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ស្ពាន​ប្រដឹស​ឬ​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន​ដ៏​ល្បីឈ្មោះ​បាន​សាងសង់​ចេញ​ត្រើយ​ខាង​កោះ​ប៉ែន​ស្រុក​កំពង់សៀម​ឆ្លងទន្លេ​មេគង្គ​ឆ្ពោះ​មកកាន់​ត្រើយម្ខាង​ទៀត​នៃ​កំពង់​ដើម​ពោធិ​មុខ​វត្ត​ដីដុះ​ក្រុង​កំពង់ចាម​នោះ គឺ​បាន​ក្រាល​ប្រដឹស​ឬ​ស្សី​ជាប់​គ្នា​ហើយ ក្រោយពី​ចំណាយពេល​ចំនួន បី សប្តាហ៍​កន្លងទៅនេះ​។​

លោក ហេង ណា​រ៉ូ ប្រធាន​ការដ្ឋាន​ស្ពាន​ឬ​ស្សី​ប្រវែង​ជាង ៨០០ ម៉ែត្រ​មួយ​នេះ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ២០ ធ្នូ​នេះ​ថា ឥឡូវនេះ​ខាង​លោក​មាន​គ្នា​សរុប​ជាង ១០ នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះ​ប៉ែន​នេះ កំពុង​សម្រុក​សាងសង់​បង្កាន់ដៃស្ពាន​និង​រាយ​ចង​កៀប​បង្ហើយ​បន្ទះ​ឬ​ស្សី​។​ក្នុងនោះ​មួយថ្ងៃ​យើង​សង់​បង្កាន់ដៃស្ពាន​បាន​ប្រហែល ៦០ ម៉ែត្រ​។​

​លោក​ប្រធាន​ការដ្ឋាន​ដែលមាន​វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​នៅសល់​ពេល ប្រាំ ថ្ងៃ​ទៀត​នេះ​គឺ​នឹង​បញ្ចប់​ការដ្ឋាន​សាងសង់​ស្ពាន​មួយ​នេះហើយ​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​។​គឺ​ភ្ញៀវ​អាច​ឆ្លងកាត់​មកលេង​កម្សាន្ត​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ឬ​បង្ហួស​ទៅ​ទស្សនា​លើ​កោះ​ប៉ែន ក្នុង​ដំណើរ​ថ្មើ​ជើង និង​ជិះ​កង់​នោះ​។

លោក​ណា​រ៉ូ​បាន​បន្ថែមថា​ក្រុម​សាងសង់​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន​ទាំង​ជាង​១០​នាក់​នេះ​គឺ​សុទ្ធតែជា​អ្នកមាន​បទពិសោធន៍ និង​បច្ចេកទេស​ច្រើន​ឆ្នាំ​គឺ តាំងពី​ជំនាន់​ស្ពាន​ប្រដឹស​ម៉ៅការ​របស់លោក យ៉ុង អូន ទំ​ហ៊ំ​ទទឹង​ស្ពាន ប្រាំមួយ ម៉ែត្រ​នោះ​។ ប៉ុន្តែ​ឆ្នាំ​២០១៧ សង់​ទំ​ហ៊ំ​ទទឹង​ស្ពាន​តែ ១,៥០ ម៉ែត្រ ហើយ​ឆ្នាំ​២០១៨​នេះ សង់​ធំ​ជាង​ឆ្នាំ​២០១៧ ០,៥០ ម៉ែត្រ ក្រោយពី​មាន​ស្ពានបេតុង​ជំនួស​នោះ​។
​ដោយ​ឆ្នាំនេះ​អាកាសធាតុ​មាន​លក្ខណ​:​អំណោយផល​នោះ យើង​ដំណើរ​ស្ថាបនា លឿន​ជាង​ឆ្នាំមុន​។​គួរ​បញ្ជាក់ថា​ស្ពាន​ឬ​ស្សី​ឬ​ប្រដឹស​កោះ​ប៉ែន​នេះ​ត្រូវបាន​អ្នកវិនិយោគ​ឬ​អ្នកម៉ៅការ​បាន​សាងសង់​ជា​ទៀងទាត់​រាល់​ឆ្នាំ​។ បន្ទាប់ពី​ទឹកទន្លេ​មេគង្គ​ស្រក​ផុត​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ដ៏​ស្រស់ស្អាត​នោះ គឺ​ដើម្បី​ជំនួស​ទូកដ សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទៅមក​រវាង កោះ​ប៉ែន និង​ក្រុង​កំពង់ចាម​។
​ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​ជា​កាដូ​ដ៏​ពិសេស​ដល់​ប្រជាពលរដ្ឋ​កោះ​ប៉ែន​នូវ ជា​ស្ពានបេតុង​ជំនួស​ស្ពាន​ឬ​ស្សី​ដ៏​ល្បី​នេះ​។ ដូច្នេះ​ដើម្បី​រក្សា​អត្តសញ្ញាណ​មួយ​នេះ គឺ​អាជ្ញាធរ​ខេត្តកំពង់ចាម​បាន រក​ដៃគូ​វិនិយោគ​បង្កើត​ស្ពាន​នេះ និង​បម្រើ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បានមក​ទស្សនា​កម្សាន្ត​៕S

​ស្ពាន​ប្រដឹស ឬ​ឬ​ស្សី​កោះ​ប៉ែន នឹងដាក់​ឲ្យ​ប្រើប្រាស់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​អាច​ឆ្លងកាត់​ទៅមក​លេង​កម្សាន្ត​បាន​ហើយ​នៅ​ថ្ងៃទី ២៥ ធ្នូ​សប្តាហ៍​ក្រោយ​។​