​ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​ចាប់ផ្តើម​ស្ថាបនា​ទទួលភ្ញៀវ​មកលេង​កម្សាន្ត​ឡើងវិញ​

203
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ស្ពាន​ប្រដឹស​ឬ​ស្សី​កោះ​ប៉ែន​ល្បីឈ្មោះ​អាចនិយាយបាន​ថា​ជា​និមិត្តរូប​ប្រចាំខេត្ត​កំពង់ចាម​បាន​នោះ​កំពុង​ស្ថាបនា​សាងសង់​បាន​ប្រមាណ​ជាង​៧០​ភាគរយ​ហើយ​។​គឺ​នឹង​រួចរាល់​ដាក់ឱ្យ​ភ្ញៀវ​ដើរ​និង​ជិះ​កង់​ឆ្លងកាត់​លេង​កម្សាន្ត​បាន​ក្នុង​រង្វង់​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​ប៉ុន្តែ​ម្ចាស់​ស្ពាន​បាន​ត្អូញត្អែរ​នៅតែ​ប្រឈម​បញ្ហា​របប​ទឹកទន្លេ​មេគង្គ​និង​បញ្ហា​ខ្សត់​ដើម​ឬ​ស្សី​សម្រាប់​ស្ថាបនា​គឺ​ដើម​ឬ​ស្សី​ថយចុះ​ទំហំ​ដើម​តូចៗ​និង​ប្រវែង​ខ្លី​ទៅៗ​ព្រមទាំង​ព្យាករណ៍​កំឡុង​ប្រាំ​ឆ្នាំ​ខាងមុខ​លែងមាន​ដើម​ឬ​ស្សី​សង់ស្ពាន​កោះ​ប៉ែន​ហើយ​បើ​ខេត្ត​ភូមិភាគ​ឦ​នៅតែមាន​សកម្មភាព​កាប់​ឬ​ស្សី​យក​ដី​ដូច​សព្វ​នេះ​។​

លោក​ប៊ុន​ដា​រ៉ា​ម្ចាស់​ស្ពាន​មួយ​នេះ​និង​ជា​អ្នកគ្រប់គ្រង​រមណី​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​បានឱ្យដឹង​នៅ​ថ្ងៃទី ៣០​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​ថា​ខាង​ក្រុម​ជាងសំណង់​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន​បាន​ដំណើរការ​សាងសង់​បាន​ចំនួន​១០​ថ្ងៃ​មកដល់​បច្ចុប្បន្ននេះ​។​ដោយ​នៅសល់​ប្រហែល​ជាង​២០​ភាគរយ​ទៀត​ប៉ុណ្ណោះ​នឹង​រួចរាល់​បាន​១០០​ភាគរយ​ហើយ​។

​ម្ចាស់​ស្ពាន​ឬ​ស្សី​បានឱ្យដឹង​ទៀតថា​ឆ្នាំនេះ​យើង​នៅតែ​ជួប​បញ្ហាលំបាក​សាងសង់​យឺត​យាវ​ជាមួយ​កត្តា​អាកាសធាតុ​របប​ទឹកទន្លេ​មេគង្គ​និង​ការ​ខ្សត់​ដើម​ឬ​ស្សី​ដើម្បី​សង់ស្ពាន​ប្រដឹស​កោះ​ប៉ែន​ទទឹង​ទំហំ ពីរ ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង ៧០០ ម៉ែត្រ​។​

លោក​ដា​រ៉ា​បាន​លើកឡើងថា​ក្នុងនោះ​រយ​:​ពេល​ដូចគ្នា​បើ​ប្រៀបធៀប​កម្ពស់​ទឹកទន្លេ​មេគង្គ​កាលពី​ឆ្នាំ​២០១៨​គឺ​ឆ្នាំ​២០១៩​ទឹកទន្លេ​ដដែល​នេះ​ស្រក​ចុះ​ទាប​ជាង​ជិត​ពីរ​ម៉ែត្រ​។​ជា​បញ្ហា​បង្ក​ឱ្យ​យើង​សង់​ស្មើ​លើ​ផ្ទៃ​ទឹក​រួចហើយ​ប្រើប្រាស់​ប្រដាប់​ស្ទួ​ច​ខា​ឡើង​ឱ្យ​ផុតពី​ទឹក​កម្ពស់​មួយ​ម៉ែត្រ​ដើម្បី​ធានា​កម្ពស់​ទឹកជំនន់​ទន្លេ​ហក់​ឡើង​ជាយ​កថា​ហេតុ​ដូច​ឆ្នាំ​កន្លង​ទៅនោះ​។​

លោក​បាន​បន្ថែមថា​មួយវិញទៀត​ជំនន់​ទន្លេមេគង្គ​ឆ្នាំ​២០១៩​នេះ​នៅបាន​រំខាន​ការប្រមូល​ដើម​ឬ​ស្សី​យកមក​ស្ថាបនា​ស្ពាន​នេះ​ទៀត​។​ដោយ​ទឹកបាន​ឡើង​លឿន​ហើយ​ទឹកធំ​លិច​បន្ទាយ​ឬ​ស្សី​មិនអាច​កាប់​ប្រមូលបាន​និង​ទឹក​នេះ​ក៏បាន​ចាប់​ស្រក​ចុះមក​វិញ​យ៉ាង​រហ័ស​បណ្តាលឱ្យ​មិនអាច​នាំ​ក្បួន​ឬ​ស្សី​ចេញពី​កន្លែង​កាប់​បាន​ទាន់ពេល​។​

លោក​បាន​បន្តថា​ទោះជា​យ៉ាងណា​យើង​នឹង​ប្រឹងប្រែង​ដំណើរការ​សាងសង់​ស្ពាន​ឬ​ស្សី​កោះ​ប៉ែន​នេះ​ឱ្យបាន​ហើយ​រួចរាល់​ក្នុង​រង្វង់​ពាក់កណ្តាល​ខែធ្នូ​និង​រៀបចំ​កែច្នៃ​សោ​ភ័​ណ្ឌ​ភាព​ដាក់ឱ្យ​ភ្ញៀវ​ដើរ​និង​ជិះ​កង់​ឆ្លងកាត់​រវាង​កំពង់​ដើម​ពោធិ​មុខ​វត្ត​ដីដុះ​និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ដ៏​ស្រស់​ឆើតឆាយ​នេះ​។​

​សូមបញ្ជាក់ថា​ស្ពាន​ឬ​ស្សី​និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ខេត្តកំពង់ចាម​ភ្ញៀវ​អាច​ទស្សនា​កម្សាន្ត​ក្នុង​ចន្លោះ​ខែធ្នូ ដល់​ខែមិថុនា គឺ​ផុតពី​រយ​:​ពេលនេះ​ទឹកទន្លេ​មេគង្គ​បានចាប់ផ្តើម​ជន់​ឡើង​បណ្តើរៗ និង​ឈាន​លិច​បាត់​ទាំងស្រុង​តែម្តង​៕S/​