​ស្ពាន​ឬ​ស្សី​ដីដុះ​កោះ​ប៉ែន​ត្រៀម​បើក​ឱ្យ​ឆ្លង​ដើរ​កម្សាន្ត​នៅ​ចុងឆ្នាំ​២០១៨​នេះហើយ​

869
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​ខុសពី​សង់ស្ពាន​បេតុង​ដោយ​វិស្វករ​ខ្លាំងៗ​។​ស្ពាន​ឬ​ស្សី​ខេត្តកំពង់ចាម​ត្រូវបាន​សាងសង់​ដោយ​អ្នកបច្ចេកទេស​ខ្មែរ​ដែលមាន​ទម្លាប់​ធ្វើ​កាលពីដើម​រៀងមក​ត្រូវបាន​សាងសង់​រាល់​មួយឆ្នាំ​ម្តង​ពេល​រដូវ​ទឹកទន្លេ​មេគង្គ​ស្រក​នា​រដូវប្រាំង​ឆ្នាំ​២០១៨​នេះ​។​

​លោក​ប៊ុន​ណា​រ៉ា​អ្នកទទួលបាន​វិនិយោគ​ពី​អាជ្ញាធរខេត្ត​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​ស្ពាន​ឬ​ស្សី​នេះ​យើង​តែងតែ​សង់​រាល់​ឆ្នាំ​ពេល​ទឹកទន្លេ​ឡើង​យើង​ត្រូវតែ​រុះ​ចោល​។​ទឹក​ស្រល​យើង​សង់​វិញ​ចេញ​ពីមុខ​វត្ត​ដីដុះ​ទៅកាន់​កោះ​ប៉ែន​ដែលជា​រមណីយដ្ឋាន​វាល​ខ្សាច់​នា​កណ្តាលទន្លេរ​សំបូរ​ទៅដោយ​ខ្ស​ល់​អាកាស​បរិសុទ្ធ​ត្រជាក់​និង​មាន​លក់ដូរ​សំបូរ​ម្ហូបអាហារ​និង​ផលិតផល​ដំណាំ​ដាំ​ដុះ​យ៉ាងច្រើន​នៅ​ទីនោះ​។

​ឆ្នាំនេះ​យើង​សង់ស្ពាន​ឬ​ស្សី​បាន​60​ទៅ​70%​ហើយ​ដែ​លុ​មាន​ប្រវែង​800​ម៉ែត្រ​ទទឹង​ស្ពាន​2​ម៉ែត្រ​អាចអោយ​ឡានតូចៗ​កង់​ម៉ូតូ​និង​ថ្មើរជើង​ចេញចូល​បាន​។​ស្ពាន​នេះ​សំរេច​សង់​អោយ​ហើយនឹង​ដាក់​ដំណើរការ​អោយបាន​មុន​ថ្ងៃបុណ្យ​គ្រិ​:​ស្ម័​ក 25​ខែធ្នូ​ខាងមុខនេះ​។​

​លោក​ប៊ុន​ណា​រ៉ា​ប្រាប់ថា​យើង​ប្រើ​ឬ​ស្សី​អស់​ជាង​១​ម៉ឺន​ដើម​ឆ្នាំនេះ​ឬ​ស្សី​បាន​ឡើងថ្លៃ​ជាង​ឆ្នាំមុនៗ​។​យើង​ក៏​ពិបាក​រកប្រាក់​ចំណេញ​ដែរ​ហើយ​ថ្លៃ​កម្មករ​ក៏​ឡើង​ដែរ​។​ដោយសារ​អាជ្ញាធរខេត្ត​មានបំណង​ចង់​រក្សា​អភិរក្ស​ស្ពាន​នេះ​ផង​យើង​ក៏​នៅ​សាងសង់​តទៅទៀត​។​ពីព្រោះ​ស្ពាន​នេះ​បាន​ល្បី​លេចឮ​លើ​ពិភពលោក​ហើយ​។​ជនបរទេស​ឬ​ភ្ញៀវទេសចរ​ណា​ក៏​មក​មើល​ចង់​ស្គាល់​ស្ពាន​នេះ​ណាស់​។​

​ឆ្នាំ​២៩១៧​ស្ពាន​នេះ​បានទទួល​ភ្ញៀវ​ដើរ​ឆ្លងកាត់​ប្រមាណ​៤​ម៉ឺន​នាក់​ជា​ស្ពាន​មានតែ​មួយគត់​នៅ​កម្ពុជា​។​ក៏​ជា​ស្ពាន​កើតមាន​តាំងពី​ទស្ស​វត្ត​ន៍​៦០​មកម្ល៉េះ​។​ដើមឡើយ​ស្ពាន​ឬ​ស្សី​នេះ​សង់​គ្រាន់តែ​ដឹកជញ្ជូន​កសិផល​របស់​កសិករ​នៅ​តំបន់​កោះ​ប៉ែន​មក​លក់​នៅ​ផ្សារ​ក្រុង​កំពង់ចាម​តែប៉ុណ្ណោះ​។​មានមតិ​ខ្លះ​ចង់ឱ្យ​ស្ពាន​នេះ​ក្លាយទៅជា​សម្បត្តិ​បីតិ​ក​ភ​ណ្ឌ័​ន្ត​មួយ​រក្សា​និមិត្តរូប​ប្រចាំ​នៅ​ខេត្តកំពង់ចាម​ថែមទៀត​។​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​យូរ​ឆ្នាំ​ណាស់​មកហើយ​៕S/​