​ស្រវឹងស្រា​ក្តៅ​ខ្លាំង​ចុះទៅ​ត្រាំ​ទឹក​ត្រពាំង​រអិល​ជើង​បណ្តាលឱ្យ​លង់​ស្លាប់​

651
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ស្រវឹងស្រា​ក្តៅ​ខ្លាំង​ចុះទៅ​ត្រាំ​ទឹក​ត្រពាំង​រអិល​ជើង​បណ្តាលឱ្យ​លង់​ស្លាប់​នៅ​ចំណុច​ភូមិ​វាល​ឃុំ​រលាំងចក​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៧​ខែឧសភា ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា បុរស​ឈ្មោះ អោ សាវ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​រលាំងចក ស្រុក​សំរោង​ទង​។​ប្រភព​បន្តថា​នៅ​មុនពេល​កើតហេតុ ឈ្មោះ អ៊ុច សន ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ និង ឈ្មោះ​ឆិល​ឈឺ​ន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​វាល​ឃុំ​រលាំងចក​ស្រុក​សំរោង​ទង​បាននាំគ្នា​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ប្រឡាយ​ខាងត្បូង​ភូមិ​។​

​ស្រាប់តែ​ប្រទះឃើញ​បុរស​ឈ្មោះ​អោ​សាវ​លុងទឹក​ស្លាប់​ពី​ពេលណា​មក​ទេ​រួច​ពួកគាត់​បាន​រាយការណ៍​ប្រាប់​នគរបាល​ឱ្យមក​ពិនិត្យ​។​បើតាម​សម្តី​សាច់ញាតិ​បាន​និយាយថា​បុរស​ខាងលើ​ជា​មនុ​ស្សញៀន​ស្រា​ហើយ​ឧស្សាហ៍​ចុះទៅ​ត្រាំ​ទឹក​ប្រឡាយ​៕S/​