​ស្រវឹងស្រា​ខ្យល់គ​ដួល​ស្លាប់​មិនមាន​នរណា​ដឹង​

839
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​បុរស​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅ​ចំណុច​រោង​ម៉ាស៊ីនភ្លើង​ក្នុង​វត្ត​គោល ស្ថិតនៅ​ភូមិ​គោល ឃុំ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១២.០០​នាទី ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ផឹកស្រា​ស្រវឹង​ជោគជាំ​មិនដឹង​តាំងពី​ពេលណា​នោះទេ ។​លុះដល់​ម៉ោង​ថ្ងៃត្រង់​ស្រាប់តែ​ព្រះសង្ឃ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​នៅ​ចំណុច​ម៉ា​ស៊ី​ង​រោង​ភ្លើង​និង​បានធ្វើការ​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ ឈិន ឆូ​ន ភេទបុរស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដូន​ម៉េ​វ ឃុំ​គោល ស្រុក​អង្គរជុំ​។

​ក្រោយពី​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ពិនិត្យ​សាកសព​មក សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា សាកសព​ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​ផឹកស្រា​ស្រវឹង ហើយ​ខ្យល់គរ​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​៕S/

​ស្រវឹងស្រា​ខ្យល់គ​ដួល​ស្លាប់​មិនមាន​នរណា​ដឹង​