ដោយៈគ្រញូង/បាត់ដំបងៈកាលពីរសៀលថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩នៅចំណុចភូមិអូរតាប៉ុនឃុំពេជ្រចិន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបងបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូរេពេញផ្លូវទៅបុកបង្គោលចរាចណ៍រតាមផ្លូវណ្តាលឱ្យធ្លាក់ប្រឡាយខ្លួនឯងរងរបួសធ្ងន់។
លោកគង់មនោរុនអធិការរងនគរបាលស្រុកភ្នំព្រឹកទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់បានឱ្យដឹថាជនរងគ្រោះឈ្មោះជីនទៀងភេទប្រុសអាយុ41ឆ្នាំជិះម៉ូតូម៉ាកZOMERXពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1P 6451 ត្រូវបានបងប្អូនសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។ចំណែកម៉ូតូប៉ូលិសចរាចរណ៍យកទៅរក្សាទុកនៅអធិការស្រុកបណ្តោះអាសន្ន៕S/