​ស្រវឹងស្រា​បើករថយន្ដ​បុក​រថយន្ដ​មួយគ្រឿង​ទៀត​ព្យាយាម​បើក​រត់​តែ​ត្រូវគេ​ដេញ​ឃាត់​ជាប់​

1359
ចែករម្លែក

​ដោយ​៖​គ្រី​សម្បត្តិ​/​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ដ​តូ​យូ​តា​តា​កូ​ម៉ា​មួយគ្រឿង​ក្នុងស្ថានភាព​ស្រវឹង​ប្រើប្រាស់​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ជ្រុល​បុក​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស​RX300​ចំ​ពី​ចំហៀង​រថយន្ដ​បណ្ដាលឱ្យ​វិល​មួយ​ជុំ​ដាច់​កាឡេ​ទៅមុខ​លែងរួច​។​ចំណែក​រថយន្ដ​បង្ក​ព្យាយាម​បើក​រត់​ចេញពី​កន្លែងកើតហេតុ​ទាំង​រថយន្ដ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខតែ​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ដេញចាប់​ឃាត់​បាន​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ផ្លូវ​លេខ​៤៣២​កែង​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌ​ចំកា​មន រាជធានី​ភ្នំពេញ​។​

រថយន្ដ​បង្ក​ម៉ាក​TAKOMA បណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AL-3970 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​។ ចំណែក​រថយន្ដ​រងគ្រោះ​ម៉ាក​ឡិច​សុ​ី​ស​RX300 ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ​2AR-7031 ជិះ​ដោយ​បុរស​នារី​បីនាក់​។​

ក្រោយពី​បង្កហេតុ​អ្នកបើករថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​ចំណែក​រថយន្ដ​ទាំងពីរ​គ្រឿង​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​ស្រវឹងស្រា​បើករថយន្ដ​បុក​រថយន្ដ​មួយគ្រឿង​ទៀត​ព្យាយាម​បើក​រត់​តែ​ត្រូវគេ​ដេញ​ឃាត់​ជាប់​