​ស្រវឹងស្រា​បើករថយន្ត​ទៅបុក​ជញ្ជាំង​ផ្ទះ​បាក់​អស់​មួយ​ចំហៀង​និង​របួស​២​នាក់​

547
ចែករម្លែក

​ដោយៈ​សាវ​រក្ស​ភ្នំពេញៈ​បុរស​២​នាក់​ស្រវឹងស្រា​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​បាន​ទៅបុក​ជញ្ជាំង​ផ្ទះ​ពលរដ្ឋ​បណ្តា​លបាក់​អស់​មួយ​ចំហៀង​។​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​មុខ​ទៅមុខ​លែងរួច​ចំណែក​អ្នក​បើ​បរ​និង​អ្នករួមដំណើរ​រងរបួស​បែក​មុខមាត់​ឈាម​ហូ​ស្រោច​ពេញ​ខ្លួន​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១​ក្នុងភូមិ​ក្បាល​ទំនប់​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​២​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៨ ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​ព​ណ៏​ត្រី​ឆ្លូញ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2K1492​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​បុរស​ម្នាក់ទៀត​ទិសដៅ​ពី​កើ​តទៅ​លិច​។​

លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​ចំហៀង​និង​ទ្វារ​មួយ​ផ្ទាំង​ខូ​ត​ខាត​យ៉ាងដំណំ​។​ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរតែ​ទាំងស្រុង​។

​រីឯ​អ្នកបើកបរ​និង​អ្នករួមដំណើរ​ង​បួស​បែក​មុខ​បែក​មាត់​ឈាម​ហូ​ស្រោច​ពេញ​ខ្លួន​និង​វ​ង្វែ​ង​ស្មារតី​និយាយ​លេង​ដឹង​ខុសត្រូវ ត្រូវបាន​រថយន្ត​សង្គ្រោះ​ក្លី​នី​ក​ហុង ហាក់​ដឹង​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ករ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

​ស្រវឹងស្រា​បើករថយន្ត​ទៅបុក​ជញ្ជាំង​ផ្ទះ​បាក់​អស់​មួយ​ចំហៀង​និង​របួស​២​នាក់​