​ស្រវឹងស្រា ​បើករថយន្ត​បុក​ម៉ូតូ​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

456
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​បើករថយន្ត​តូ​យូ​តា​ព្រុស ​ក្នុងស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យបុរស​ជា​អ្នកបើកបរ​រងរបួស​ដាច់​ដៃ​ម្ខាង​។​

​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ ឌួង ងៀប សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ វេលា​ម៉ោង៩​:៣០​នាទី​យប់ ថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០១៩​។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ចជំនាញបាន​ចុះទៅ​កន្លែងកើតហេតុ រួចហើយ ក៏បានធ្វើការវាស់វែង​យកទៅរថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបរបង្កទៅកា​រិ​ល័យចរាចរណ៍​ជើងគោករាជធានី​ភ្នំពេញ ដើម្បីរង់ចាំធ្វើការ​ដោះស្រាយ ៕S/Ha​