​ស្រវឹងស្រា ​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ​

431
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈបុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​Lexus RX300​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AX8982​បុក​របាំង​ថ្ម​ចែកផ្លូវ​បាក់​អស់​មួយ​កង់​ ​រថយន្ត​រង​ការខូចខាត​ទៅមុខ​លែងរួច​។​ហេតុការណ៍​បាន​កើ​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ខណ្ឌ​ចំកា​រមន ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩​។​

​ក្រោយ​កើតហេតុ​ សម​កិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​ ក៍បាន​ទាក់ទង​ជំនាញ​មក​វាស់វែង​យកស្ទូច​រថយន្ត​បង្ក​​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​Ha