​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​មួយគ្រឿង​និង​បុក​ទម្លុះ​របង​ការដ្ឋាន​ខុន​ដូ​

898
ចែករម្លែក

​ដោយៈ​កា​ម៉ាច​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ស៊េរី​ទំនើប​មួយគ្រឿង បោះពួយ​យ៉ាង​លឿន មិន​ប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន ក៏​ជ្រុល​ទៅបុក​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត មួយគ្រឿង​បើក​ដោយ​បុរស​ម្នាក់​ពេញទំហឹង ហើយ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​បន្តទៅ​បុករ​បងការ​ដ្ឋា​ន​ខុន​ដូ​ធ្លាយ​ទៅ​ម្ខាង​ទៅមុខ​លែងរួច សំណាងល្អ​មិនមាន​មនុស្ស​រងរបួស ។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោងជាង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅ​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។​

​សាក្សី​និយាយថា​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-4978 បើក​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុច​ភ្លើងស្តុប​បាន​ជ្រុល​ទៅបុក​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-8906 បើក​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

កំពុងបើក​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​បង្ក​រេ​ចង្កូត​ទៅបុក​របង​ខុន​ដូ​ទម្លុះ​ទៅមុខ​លែងរួច ។រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​នរណាម្នាក់​រងរបួស​នោះទេ ។​សមត្ថកិច្ច​មូលដ្ឋាន​យក​រថយន្ត​ទាំងពីរ​គ្រឿង​ន ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា​៕S/

​រូ​បថ​តៈ​រថយន្តបុក​ជាប់​រប​ង​ការដ្ឋាន​ខុន​ដូ​បន្ទាប់ពី​បុក​រថយន្ត​មួយគ្រឿង​ផ្សេងទៀត​រង​ការ​ខូច​ខារ​។​
(​រូបៈកា​ម៉ាច​)