​ស្រវឹងស្រា​យក​ក្បាល​គ្រាប់​មក​ច្នៃ​បណ្តាលឱ្យ​ផ្ទុះ​រងរបួស​ធ្ងន់​

310

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​បុរស​ម្នាក់​រស់នៅ​ស្រុក​ជាំ​ក្សាន្ត​ស្រវឹងស្រា​បាន​យក​ក្បាល​គ្រាប់​ប្រភេទ​បេ​សែសិប​មក​កែច្នៃ​ប៉ុន្តែ​ខុស​បច្ចេកទេស​ផ្ទុះ​រងរបួស​ធ្ងន់​។​ហេតុការណ៍​ផ្ទុះ​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ក្រោមផ្ទះ​បុរសរងគ្រោះ​ស្ថិតក្នុង​ភូមិ​ទឹក​ក្រហម​ឃុំ​ទឹក​ក្រហម​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រ​វិហារ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​លោក​មេឃុំ​ទឹក​ក្រហម បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ​បុរស​ដែល​រងគ្រោះ បាន​យក​ក្បាល​គ្រាប់​ដែល​រើស​បាន​កន្លងមក មក​កែច្នៃ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​ទាំង​អាកា​រៈ​ស្រវឹង ។​មិនតែប៉ុណ្ណោះ​បាន​ហៅ​ប្រពន្ធ​ឲ្យ​មក​អង្គុយ​មើល​។ ប៉ុន្តែ​ប្រពន្ធ​ឃើញ​ហេតុការណ៍​មិន​ស្រួល ក៏​ចុះពីលើផ្ទះ​រត់ទៅរក​ប្រជាពលរដ្ឋ​ជិតខាង​មកជួយ​ហាមឃាត់​ដែរ​។ តែ​មិនទាន់ ព្រោះថា​បុរសរងគ្រោះ​បានធ្វើ​ឲ្យ​គ្រាប់​នោះ ផ្ទុះ​ហើយ​រងរបួស​ពាសពេញ​ខ្លួន រួច​ក៏​នាំយកមក​ជួយសង្គ្រោះ​បន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត​។​

​លោក​មេឃុំ​បន្តថា បុរសរងគ្រោះ​មានឈ្មោះ លេង បូ​ណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ទឹក​ក្រហម ឃុំ​ទឹក​ក្រហម​ខេត្តព្រះវិហារ​។​សូមបញ្ជាក់ថា​ប​ច្ច​ប្បន្ន​បុរសរងគ្រោះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ជាំ​ក្សាន្ត ធ្វើការ​បញ្ជូន​ទៅកាន់ មន្ទី​ពេទ្យ​បង្អែក​១៦​មករា ខេត្តព្រះវិហារ ដើម្បី​ជួយសង្គ្រោះ​បន្ត​៕S/

​ស្រវឹងស្រា​យក​ក្បាល​គ្រាប់​មក​ច្នៃ​បណ្តាលឱ្យ​ផ្ទុះ​រងរបួស​ធ្ងន់​