​ស្រវឹង​បើករថយន្ត​ជ្រុល​ទៅបុក​របង​សាលា​ភ្នំពេញ​ថ្មី​ រង​ការខូចខាត​

93
ចែករម្លែក
  • 15
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក ​បើករថយន្ត​ឡុ​ច​ស៊ី​ស​RX330​ទៅដល់​ផ្លូវបំបែក​ជា​ពីរ​ ក៏​សម្រុក​ទៅមុខ​បុក​របង​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី​ទាំង​កំរោល​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ​កែង​និង​ផ្លូវ​២៨​គ្រួសារ​ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ កាលពី​យប់ ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​។

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយក៏​បានធ្វើ​ការវាស់វែង​និង​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕S/​ Ha