​ស្រវឹង​បើករថយន្ត​ទៅបុក​រថយន្ត​ឈប់​និង​បន្ត​បុក​ម៉ូតូ​កង់​បី​ទៀត​រង​ការខូចខាត​យ៉ាងដំណំ​

865
ចែករម្លែក

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ក្នុង​ល្បឿន​លឿន និង​ស្រវឹងស្រា​ផង ទៅបុក​រថយន្ត​កូរ៉ូឡា​ដែល​កំពុង​ឈប់​នៅ​ច​ញ្ចើ​ម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង​និង​បន្ត​ទៅបុក​ម៉ូតូ​កង់​បី​បន្ថែមទៀត​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ កាលពី​យប់ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ គឺ មាន​រថយន្ត​កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2K-4005​ដោយ​បុរស​ម្នា​ក់បាន​បើក​មក​ឈប់​នៅ​ច​ញ្ចើ​ម​ផ្លូវ​កន្លែងកើតហេតុ រួមទាំង​មាន​ម៉ូតូ​កង់​បី​នៅខាងមុខ​ផង​។

ខណៈពេល​នោះ ស្រាប់​តែមាន​បុរស​ម្នាក់​បើករថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I -8280 បានធ្វើ​ដំណើរ​ចេញពី​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ក្នុង​ល្បឿន​យ៉ាង​លឿន រួមទាំង​ស្រវឹងស្រា​ផង ទៅបុក​រថយន្ត​កូរ៉ូឡា​ដែល​កំពុង​ឈប់​នៅ​ច​ញ្ចើ​ម​ផ្លូវ​ចំ​ពីក្រោយ​ពេញទំហឹង និង​រុញ​ទៅបុក​ម៉ូតូ​កង់​បី​បន្ថែមទៀត​។

គ្រោះថ្នាក់នោះបណ្ដាល​ឲ្យ​រថយន្ត​កូរ៉ូឡា​និង​រថយន្ត​បង្ក​ហាយ​ឡែ​ន​ឌ័​រ​រង​ការខូចខាត​យ៉ាងដំណំ ចំណែក​ម៉ូតូ​កង់​បី​ខូចខាត​តិចតួច និង​ម្ចាស់​កង់​បី​រងរបួស​ស្រាល ។​​រថយន្ត​រងគ្រោះ និង​ម៉ូតូ​កង់​បី ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/​

​ស្រវឹង​បើករថយន្ត​ទៅបុក​រថយន្ត​ឈប់​និង​បន្ត​បុក​ម៉ូតូ​កង់​បី​ទៀត​រង​ការខូចខាត​យ៉ាងដំណំ