​ស្រវឹង​អួត​ខ្លួនឯង​ថា​ជា​ផ្កាយ​២​រួច​បាញ់​ផ្អើល​ក្រុង​សែន​មនោ​រម្យ​

524
ចែករម្លែក
  • 344
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​លោក​ផ្កាយ​ពីរ​យោធា​ម្នាក់​ត្រូវ​នគរបាល​ក្រុង​សែន​មនោ​រម្យ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្រោយ​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​កណ្តាល​ក្រុង​សែន​មនោ​រម្យ​នៅ​ចំណុច​ផ្សា​រលឹម​ប៉េង​ឃុន​ភូមិ​ចម្ការ​តែ​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោ​រម្យ​នា​វេលា​ម៉ោង​៥​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែមេសា​ឆ្នាំ​២០១៩​នេះ​។​

​សេចក្តី​រាយ​ការ​ណ៏​បានឱ្យដឹង​លោក​ផ្កាយ​ពីរ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​គឺជា​កម្លាំង​កងវិស្វកម្ម​ស្ថាបនា​ផ្លូវថ្នល់​បាន​ផឹកស៊ី​ជាមួយ​គូកន​ពេញ​មួយ​យប់​រហូត​ព្រលឹម​ពេល​កើ​ក​ហេតុ​យោធា​ប្រមឹក​នេះ​បម្រុង​បើករថយន្ត​ចេញពី​កន្លែង​ផឹកស៊ី​។​ប៉ុន្តែ​មាន​នារី​ម្នាក់​ឃាត់​នឹង​បាន​ដក​សោរ​រថយន្ត​ទុក​មិនឱ្យ​ធ្វើដំណើរ​ព្រោះ​ឃើញ​គាត់​ស្រវឹង​ខ្លាំង​ខ្លាច​មាន​គ្រោះថ្នាក់​។​

​សេចក្តី​រាយ​ការ​ណ៏​បន្តថា គ្រាន់តែ​មិនបាន​ចេញ​ក្រៅ​ដូច​បំណង​លោក​ផ្កាយ​ពីរ​ក្តៅចិត្ត​កាត់​ព្រឹក ក៏​ទាញ​បាន​កាំភ្លើង​ខ្លីម៉ាក ឡុ​ក បាញ់​៧​ទៅ​៨​គ្រាប់ ផ្អើល​អស់ អ្នករស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ។​តែ​មើលទៅ​លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ​នោះ​បាញ់​ជិត​១០​គ្រាប់​ហើយ​ដើរ​រេរា​។​

​ទោះជា​យ៉ាងណា​លោក​កាន់​ពេញ​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ផ្កាយ​ពីរ​ប្រមឹក​ប្រាប់​យ៉ាងខ្លី​ថា​ពេលនេះ​អ្នកបាញ់​បោះ​សេរី​ត្រូវបាន​ប្រគល់​ឲ្យ​ខាង​កងរាជអាវុធហត្ថ​ដើម្បី​ចាត់ការ​បន្ត​ហើយ​។​ចំណែក​លោក​ហែម​ប៊ុន​ណា​រ៉ែ​ល​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា ខណៈ​នេះ​(​ម៉ោង​៦​នឹង​៣០​នាទី​ព្រឹក​)​ខាង​ជំនាញ​កំពុង​សាកសួរ​៕S/​