​ស្រស់ស្អាត​ប្លែក​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​មកលេង​ច្រើនជាង​ឆ្នាំមុន​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​

265
ចែករម្លែក

ដោយ​:​សុខុម​ស្ទឹងត្រែង​៖​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បានបង្ហាញ​ថា​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​២០១៩​ឆ្នាំ​២០២០​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ចំនួន​២០​កន្លែង​មានការ​កើនឡើង​ជាង​ឆ្នាំមុន​។​កំណើន​ភ្ញៀ​រ​ទេសចរណ៍​ដោយសារតែ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​បានរៀបចំ​យ៉ាង​ល្អប្រសើរ​ធ្វើឱ្យ​មានការ​គ្រាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​នៅតាម​បណ្តាល​ខេត្ត​នានា​។​

​រមណីយដ្ឋាន​ធម្មជាតិ​ច្រើន​កន្លែង​បាន​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូល​មកលេង​កម្សាន្ត​និង​ទស្សនា​។​ក្រោយពី​ខេត្ត​បានរៀបចំ​ទុកជាមុន​នៅតាម​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ធម្មជាតិ​ទាំង​តូចធំ​តាម​ដង​ទន្លេ​ឆ្នេ​ខ្សាច់​កន្លែង​ជួរ​ចាប​បុប្ផា​ភ្លុក​ទឹកធ្លាក់​សុ​ភ័​ក្រ​មិត្ត​និង​នៅ​តំបន់​កម្សាន្ត​លេង​សប្បាយ​ផ្សេងៗ​ជាដើម​។

​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ផ្តួចផ្តើម​រៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៩​ឆ្លង​ចូលឆ្នាំ​២០២០​នេះ​កាលពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​រួម​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បានរៀបចំ​តាំង​ភ្លើង​ពណ៍​ចម្រុះ​នៅក្នុង​ក្រុង​តាម​ដងផ្លូវ​ទីសាធារណៈ​ព្រមទាំង​នៅពេល​យប់​មាន​សិល្បៈ​តន្ត្រី​ប្រគុំ​រាំ​នៅលើ​ឆាក​រួម​និង​បង្ហោះ​គូ​ម​មាន​ការបាញ់​កាំជ្រួច​កំដរ​ក្នុងពេល​រាត្រី​ផងដែរ​។​នេះ​គឺជា​មោទនៈភាព​របស់​ខេត្តស្ទឹងត្រែង​ជា​លើក​ទី​១​ហើយដោយ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​បង្កើត​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២០​នេះ​ឃើញថា​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​មកពី​ទីជិត​និង​ឆ្ងាយ​លេង​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ​។

​លោក​អ៊​ន់​ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា​ឱ​បុណ្យ​ឆ្លង​ឆ្នាំ​សកលលោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ធ្វើ​ការត្រួត​ពិនិត្យមើល​ផ្ទាល់​ដើម្បី​ជួយ​ជំរុញ​ណែនាំ​ដល់​កិច្ចការងារ​មួយចំនួន​ទៅដល់​ម្ចាស់​តាម​ផ្ទះសំណាក់​សណ្ឋាគារ​។​តាម​រមណីយដ្ឋាន​តំបន់​ទេសចរណ៍​ទាំង​តូច​និង​ធំ​ដែលមាន​នៅក្នុង​ខេត្តស្ទឹងត្រែង​ចំនួន​ជាង​២០​កន្លែង​។​យើង​ឃើញថា​មាន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ចាស់​២០១៩​ផ្លាស់​ចូលឆ្នាំថ្មី​ឆ្នាំ​២០២០​នេះ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១៩ ។

​លោក​បាន​បន្តថា កំណើន​កើនឡើង​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​សរុប​ស្មើរ​២.៥០០​នាក់ ដោយ​ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​២០​នាក់​បើ​ប្រៀបធៀប​ឆ្នាំ​២០១៩​កើនឡើង​៩២០​នាក់​ស្មើរ​៥៨.២២​ភាគរយ​។​ទី​១​ភ្ញៀវ​ជាតិ​កើនឡើង​៩២០​នាក់​ស្មើរ​៥៨.៨០​ភាគរយ​ទី​២​ភ្ញៀវ​អន្តរជាតិ​កើតឡើង​១៣​នាក់​ស្មើរ​និង​២២.៨០​ភាគរយ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២០​នេះ​។

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ដើម្បី​ធ្វើ​ឲ្យ​មាន​សុខ​សុ​វត្តិភាព បាន​ខ្ពស់បំផុត​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មកលេង​កម្សាន្ត​ក្នុង​ខេត្ត​ក្នុង​នោះបាន​ជម្រុញឱ្យមាន​ការផ្សព្វផ្សាយ​ការថែទាំ​អនាម័យ​បរិស្ថាន​នៅតាម​រមណីយដ្ឋាន​សុំឱ្យ​ភ្ញៀវ​ចូលរួម​សំអាត​អនាម័យ​វិច​ខ្ចប់​កាកសំណល់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ទុកដាក់​ចូលក្នុង​ធុងសំរាម​។​

​ដូច​ពាក្យស្លោក​បានលើកឡើង​ថា​បរិស្ថាន​ស្អាត​សេវាកម្ម​ល្អ​ផ្តើមចេញពី​យើងទាំងអស់គ្នា​ដើម្បី​ជម្រុញ​កិច្ចសហការ​ណ៍​ការងារ​ជំនាញ​ទេសចរណ៍​ផ្តល់​ឲ្យ​សហគមន៍​អេកូ​ទេសចរណ៍​និង​រមណីយ​រដ្ឋា​ន​ទេសចរណ៍​បាន​បន្ថែម​នៅ​ពាក្យស្លោក​ឬក៏​បិទ​ស្លាក​សញ្ញា​អប់រំ​ទេសចរណ៍​នានា​បន្ថែមទៀត​ក្នុងន័យ​លើកកម្ពស់​ការយល់ដឹង​ដល់​ភ្ញៀវ​ទេសចរណ៍​និង​អន្តរជាតិ​ឱ្យបាន​កាន់តែ​ល្អប្រសើ​ត​ជាង​មុនៗ​ថែម​មួយកំរិត​ទៀត​៕S/​