​ស្រឡះ, ស្រាន្ត ស្រា​ន, ​ស្រៀវ, ស្រួល, ​ស្រើប, ​ហ៊ាន, ​ហក់, ឡាំប៉ាយ, ​ឡប់, ឡប់ឡែ, ឡុងចុង

1899
ចែករម្លែក
  • 1
    Share

ស្រឡះ ( គុ​. ឬ​កិ​. វិ​. ) ដែល ឥតមាន​អ្វី​ទើស​ទែង​ឬ​បិទបាំង​ឡើយ​៖ ខ្ពស់ស្រឡះ​, ផ្ទះ​ធំ​ស្រឡះ​, មេឃ​ស្រឡះ​, វាល​ស្រឡះ​។ ស្រឡះដៃ​អស់រលីង​ពី​ដៃ​, ឥត​ទីពឹង​ពំនាក់​, អស់សង្ឃឹម​។ ស្រឡះ មុខមាត់​ស្វាង​មុខមាត់​ស្រួលបួល​។ ស្រឡះ ស្រឡំ (​ម​. ព​. ស្រឡំ​) ។ ចាញ់​ស្រឡះ​ចាញ់​លែង ត្រឡប់​ឈ្នះ​ទៀត បាន​។

​ជ្រះស្រឡះ​ជ្រះ​អស់​មន្ទិល​, ជ្រះ អស់​មាន​ហេតុ​ទាក់ទិន​តទៅទៀត​។ ដួល​ស្រឡះ​ដួល​ទាំងស្រុង​។ ភ្លឺ​ច្បាស់​។ ភ្លេច​ស្រឡះ​ភ្លេច​សូន្យឈឹង​។ លែង​គ្នា ស្រឡះ​លែងលះ​ប្តី​ប្រពន្ធ​ដាច់ស្រេច ៘​
​ ​
​ស្រាន្ត ស្រា​ន សំ​., បា​. ( គុ​. ) (​គ្រា​ន្ត​, សន្ត​) ដែល​លំបាក​, នឿយ​, ហត់​, នឿយហត់​, អស់កម្លាំង​។ ខ្មែរ​ប្រើ ពាក្យ​នេះ​ច្រើន​សំដៅ​សេចក្តី​ថា “​ដែល អន់​, ដែល​បាន​អន់​គ្រាន់បើ​” (​ច្រើន និយាយ​ពី​ជំងឺ​) ៖ ជំងឺ​ស្រាន្ត​, (​ច្រើន និយាយថា ស្រាកស្រាន្ត​ស្រាក​អស់ កម្លាំង​, អន់​ឈឺ​។ ម​. ព​. ស្រាក​ផង​) ។​
​ ​
​ស្រៀវ ( កិ​. ) ព្រឺ​ស្រយង់ ស្រពន់​ដោយ​ប៉ះពាល់​សម្ផស្ស​ប្លែក​ខុស ប្រក្រតី​មាន​សម្ផស្ស​ត្រជាក់​ជាដើម​៖ ស្រៀវធ្មេញ​។ ព្រឺ​ដោយ​ស្ញើប​ខ្លាំង​៖ ខ្លាច​ស្រៀវ​សាច់​។ ព្រឺ​ខ្លួន​ខ្ញាកៗ​ស​ង្កើ សង្កា​ញ់​រកកល់គ្រុន​ ៖ យប់មិញ​មិន គ្រុន​ទេ គ្រាន់តែ​ស្រៀវ​បន្តិចៗ​។ ស្រៀវ គ្រុន​ឬ​គ្រុន​ស្រៀវគ្រុន​មាន​លាយ​ស្រៀវ ផង​។ ស្រៀវស្រាញ (​ម​. ព​. ស្រាញ​) ។​

( គុ​. ) តូចរៀវ​, ខ្ពស់ស្រឡះ សមរម្យ​៖ រាង​ស្រៀវ​។ ខ្ពស់​ស្រឡេវ គួ​ស្ញើប​៖ ដើមឈើ​ខ្ពស់​ស្រៀវ​។ រួស​, ដែល​ខ្លាច​រំពាត់​សេៈ​ស្រៀះ​វ​, គោ​ស្រៀវ (​ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក​) ។​
​ ​
​ស្រួល ( គុ​. ឬ​កិ​. វិ​. ) ស​ដែល ឥត​ទាស់​, ឥត​ទើស​ទាក់​, មិនរ​អាក់ រ​អួល​, ងាយ​, ដែល​មិនមាន​មោះហ្មង​, ដែល​មិន​លំបាក​, ស្រណុក​, មិន​ឈឺចាប់​, សើច​ ៖ ផ្លូវ​ស្រួល​ទៅមក​, ការ​ស្រួល​ធ្វើ់ ដើរ​ស្រួល​។ ស្រួលកក្អៀក​សើច​កក្អៀក (​រ​. ស​. ថា​ទ្រង់​ព្រះ​សម្រួល​កក្អៀក​) ។ ស្រួលខ្លួន​ស្រណុកខ្លួន​, មិន​ឈឺចាប់​។ ស្រួលស្រេច​ស្រេច​ដោយ​ស្រួល​, ស្រេច បាច់​។ សើច​ស្រួល​សើច​កក្អៀក​៘​
​ ​
​ស្រើប ( កិ​. ) រំជួលចិត្ត​, កួច បំណង​ចង់ឃើញ​, ចង់​ធ្វើ​… អ្វីៗ​ដែល ចំពើប​ដែល​ប្លែក ត្រេកត្រអាល​តាមៗ គ្នា​ម្តងៗ​,​កំរើប​ចិត្ត​ត្រេក​ត្រង់​ទៅរក​កាម​៖ ស្រើប​តាម​គេ​, ស្រើប​មើលល្ខោន​។ ស្រើបស្រួល ស្រួល​ចិត្ត​ដោយ​ស្រើប​, ស្រើប​ចិត្ត​តាម​គ្នា​។​
​ ​
​ហ៊ាន ( កិ​. ) មិន​ខ្លាច​, អាចៈ ហ៊ាន​ទៅ​ម្នាក់ឯង​ទាំងយប់​ស្ងាត់​, ហ៊ាន ស្តីឱ្យ​។ ហ៊ានថ្លៃ​ហ៊ាន​ទិញ មិន​គិតពី ថ្លៃ​ថោក​។ ហ៊ានស៊ី​អាច​ទិញ​ស៊ី​មិន កំណាញ់​៘​
​ ​
​ហក់ ( កិ​. ) ធ្លាក់​ពីលើ​ដាំ ក្បាល​ចុះមក​ក្រោម​ដូច​គេ​ច្រាន​៖ កូនក្មេង​ហក់​ពីលើ​រានហាល​ផ្ទះ​។ ស្ទុះ លោត​ក្រទីក្រទា​៖ ហក់​គុនដំបង​, ហក់ ចុះ​ហក់​ឡើង​។​
​ ​
​ឡាំប៉ា យ​. ( កិ​. ) (​ឡាំប៉ា ឡ​ម​- ផា​) ទម្លាប់​ក្រាញ​តឹង​ទារ​ពុំលែង​ឬ​រំអុក​, ទទូច​, ផ្តែកវេរ​ក្រាញ មិន​ទៅណា​៖ ឡាំប៉ា​យក​ទាល់តែ​បាន​។ យំឡាំប៉ា​យំ ទទូច​មិន​លែង​, យំ​ក្រាញ​នៅ​មិន​ទៅ ណា​, យំ​បោក​ខ្លួន​ទធាក់​ទម្លាកក្រាញ​។ យ​. ខ្លះ​ថា​ឡាំ​យ៉ា Lâm-gia ។​
​ ​
​ឡប់ ( កិ​. ) ភ័ន្ត​វិលវល់​ស្មារតី ព្រោះ​ស្លន់​ឬ​ព្រោះ​គេ​និយាយ​បន្លប់​ជាដើម​៖ ឡប់គំនិត​គិត​មិនឃើញ​។ ឡប់ ពុទ្ធោ​ឡប់​រក​នឹក​ពុទ្ធោ​ពុំ​ឃើញ​៖ ភ័យ ឡប់ពុទ្ធោ​។ ព​. សា​.​ត្រឡប់​វិញ​,​វិល​វិញៈ ឡប់​មកវិញ​។​

( គុ​.) ដែល​ផ្សាយ​ក្លិន​ធុំ អាក្រក់ ខ្លាំង​៖ ស្អុយ​ឡប់​, ឆ្ងៀ​ម​ឡប់​។ ព​. ប្រ​. ដែល​ខូច​កេរ្តិ៍ឈ្មោះ​អាប់ អន់​លេចឮ សាយសុស​សព្វទិសទី​៖ កេរ្តិ៍ឈ្មោះ ស្អុយ​ឡប់​។ (​ព​. កា​.)៖ កេរ្តិ៍ឈ្មោះ​ស្អុយ ឡប់​ទោះ​លាប​ទឹកអប់​ក៏​កែ​មិន​ឡើង ទោះបី​មានបុណ្យ​យសស័ក្តិ​ធ្លាប់​ថ្កើង ប្រើ​ឫក​ចើងម៉ើង​ក៏​ឡើង​មិន​រួច​។​
​ ​
​ឡប់ឡែ ស​. ( ន​. ) (​ហ្ល​ប​អ​. ថ​. ហ្លុ​ប “​គេច​, មិនឱ្យ​ចួប​, បំបាំង​, កំបាំង​, ជិត​, បិទ​ជិត​” + េ​លេ​អ​. ថ​. ល៉ែ “​មើល​, រមិលមើល​”) របាំង​បញ្ឈរ​ដាក់​បាំង​មាត់ ទ្វារ​ជាដើម​មិនឱ្យ​ក្រឡេក​មើលឃើញ ទៅក្នុង​ឬ​ទៅ​ក្រៅ​៖ ឡប់ឡែ​បាំង​មាត់ ទ្វារ​, អង្គុយ​ក្នុង​ឡប់ឡែ​។​
​ ​
​ឡុងចុង ចិ​. ( គុ​. ឬ​កិ​. វិ​. ) ទាំងអស់​ដែល​ខាតបង់​ឬ​ខូចខាត​ទាំង អស់​៖ ខាត​ឡុងចុង​, មិនកើត​ការ​ទេ​ឡុង ចុង​អស់​ទៅហើយ ! (​ព​. កា​.)៖ ខាតបង់ ឡុងចុង​បាត់​ដើម​ទាំងស្រុង​លង់ ព្រោះ យល់​ឃ្វាង​តទៅ​ខាងមុខ​ត្រូវ​គិត​ត្រូវ រាង​កុំ​គិត​ឱ្យ​ឃ្វាង​ដូច​កាល​មុន​ទៀត ៕ ​ដកស្រង់​ពី​វចនានុក្រម ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​