​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់​រង្វាន់​លើក​ទី ២ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨-២០១៩

606
ចែករម្លែក

​ដោយ​: ក្រុមហ៊ុន / ភ្នំពេញ​: កាលពី​ថ្ងៃអាទិត្យ​ទី ២៦ ខែឧសភា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​ពីរ​រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់រ​ង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​នេះ​ត្រូវបាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​កម្ម​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប គឺ​៖

​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់លោក​អ្នក​នៅលើ​កាសែត ឬ​លើ​តំណ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមី​ចំនួន ១៥ គូ ដែល​បានឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅដោយ​ផ្ទាល់​។
​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ អាន់​ឆ័​រ រដូវ​កាល​ថ្មី​នេះ​៖
-​ ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 20-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល​។​
-​ ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង​។
-​ ​រាល់​ការ​ជាវ​ស្រា​បៀរ អាន់​ឆ័​រ ចំនួន 100 កេស​ឡើងទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក​។
​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 50 គូ​នឹង​មានឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ​អាន់​ឆ័​រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅលើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅកាន់​កោះ​ភូ​កេ​ត ចំនួន ១៥ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែលមាន​មហា​សំណាង​។ នេះ​គឺជា​ដំណើរ​កម្សាន្ត​លើកដំបូង​តាម​នាវា​កម្សាន្ត​ដ៏​ទំនើប ដែល​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ដែល​គូ​ស្វាមីភរិយា​នឹង​ហោះហើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយ​បន្ទាប់មក​ធ្វើដំណើរ​តាម​នាវា​ទៅកាន់​កោះ​ភូ​កេ​ត​។ នាវា​នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​មួយថ្ងៃ​ផងដែរ​។ ដំណើរ​កម្សាន្ត​នេះ​នឹង​កាន់​តែមាន​រំភើប​ខ្លាំង​ពីព្រោះ​គូ​ស្វាមីភរិយា​នឹង​រីករាយ​ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​ចំនួន 3 គឺ​សិង្ហ​បុរី ម៉ាឡេស៊ី និង​កោះ​ភូ​កេ​ត ប្រទេស​ថៃ​។ មាន​ការចាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ចំនួន​មួយលើកទៀត​គឺ​ថ្ងៃទី 20 ខែតុលា ឆ្នាំ 2019​។​
​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​។​
​ ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 011 222 400/011 333 500៕