​ស្រុក​ចំនួន​៥​ក្នុង​ខេត្តសៀមរាប​ដែល​ទឹកជំនន់​លិចលង់​បាន​ស្រក​វិញ​ខ្លះ​ហើយ​

228
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​ស្រុក​ចំនួន​៥​នៃ​ខេត្តសៀមរាប​រួមមាន​ស្រុក​អង្គរជុំ​,​ស្រុក​ក្រឡាញ់​,​ស្រុក​ពួក​,​ស្រុក​ប្រាសាទបាគង​និង​ស្រុក​ជីក្រែង​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នាពេល​កន្លងមក​ពេលនេះ​បាន​ស្រក​វិញ​ខ្លះ​ហើយ​។​

​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​បានឱ្យដឹងថា​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ប៉ែក​ខាងលើ​ខ្លាំង​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​បាន​បង្កឱ្យមាន​ទឹកជំនន់​បាន​ជន់​លិច​មន្ទីរពេទ្យ​សាលារៀន​ផ្សារ​និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​ទាំង​៥​របស់​ខេត្តសៀមរាប បាន​ស្រក់​អស់​វិញ​ខ្លះ​ហើយ​។

​សម្រាប់​ស្រុក​ពួក​៖​ស្ថានភាព​ទឹកជំនន់​បាន​លិច​ស្រូវ​មួយចំនួន​នៃ​ឃុំ​យាង​និង​ឃុំ​ព្រៃ​ជ្រូក​។​ប៉ុន្តែ​មិនទាន់មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ទេ​ដោយ​ទឹកបាន​ស្រក​ចុះបណ្តើរៗ​ហើយ​ក្នុងករណី​មិនមាន​ភ្លៀង​ធ្លាក់​បន្ត​រយៈពេល​ពីរ ឬ​បី​ថ្ងៃ​ខាងមុខ​នេះនោះ​នឹង​មិនមាន​ទឹកជំនន់​មកពី​លើ​ទេ​ស្រូវ​នឹង​ផុស​ឡើងមក​វិញ​។ បច្ចុប្បន្ននេះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​បាន​ចុះ​តាមដាន​ស្ថានភាព​ទឹកជំនន់​បាន​លិច​ស្រូវ​មួយចំនួន​នៃ​ឃុំ​យាង និង​ឃុំ​ព្រៃ​ជ្រូក និង​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នានា​ក្នុងស្រុក​។

​សម្រាប់​ស្រុក​អង្គរជុំ​៖​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​ទឹក​ឡើង​លិច​ទីតាំង​មួយចំនួន​នៅ​ស្រុក​អង្គរជុំ​ចាប់ពី​ម៉ោង​៨​យប់​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៩​ដោយ​លិច​មន្ទីរពេទ្យ​សាលារៀន​ផ្សារ​និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​។​ក្នុងនោះ​ទឹកបាន​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤២០​ខ្នង នៅ​ឃុំ​ដូន​ពេ​ង ក្នុងនោះ​មាន ផ្ទះ​ប្រមាណ​៣០០​ខ្នង​ស្ថិតនៅ​ភូមិ​បេង​និង​ភូមិ​ខ្ចាស់​មានការ​លិច​ខ្លាំងជាងគេ​។​

​កាលពី​រសៀល​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ពិន​ប្រាកដ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាន​ដឹកនាំ​កម្លាំងចម្រុះ​មានបាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​ហើយ​ជាមួយគ្នានេះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​បានកំណត់​ទីទួល​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​រួចរាល់​ហើយ​ដែរ​។​ប៉ុន្តែ​បច្ចុប្បន្ននេះ​ពួកគាត់​ពុំទាន់​បាន​ផ្លាស់​ទៅរក​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ​។​

សម្រាប់​ស្រុក​ក្រឡាញ់​៖​ស្ថានភាព​ទឹកជំនន់​នេះ​បាន​បណ្តាលឱ្យ​ឃុំ​ក្រូច​ដាច់​ស្ពាន​ចំនួន​១​កន្លែង​ប្រវែង​២០​ម៉ែត្រ​លិច​ស្រូវវស្សា​ចំនួន​៤០០​ហិកតា​និង​ទឹក​ហូរ​កាត់​ផ្លូវលំ​ប្រវែង​៣០០​ម៉ែត្រ​,​ឃុំ​ស្នួល​លិច​ស្រូវវស្សា​ប្រហែល​ចំនួន​៥៥០​ហិកតា​។​ទឹក​ហូរ​កាត់​ផ្លូវ​ប្រវែង​១.៣០០​ម៉ែត្រ​និង​នៅ​ឃុំ​ច​ន្លា​ស់​ដៃ​ទឹកបាន​ស្រក​ខ្លះ​វិញ​ហើយ ហើយ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​។

​លោក​បណ្ឌិត​អ្នកឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ក្រឡាញ់​អមដំណើរ​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​។​ទីតាំង​ស្ថានរ​លំបាក់​ដោយសារ​ទឹកជំនន់​នៅ​ទីតាំង​ភូមិ​ព្រៃ​ខ្យង​និង​ភូមិ​វើ​ល​ឃុំ​ក្រូច​គរ​និង​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ភូមិ​ព្រៃ​ល្វែង​ឃុំ​ស្នួល​។​ខណៈ​បច្ចុប្បន្ននេះ​ស្រុក​បាន​នឹង​កំពុង​យកចិត្តទុកដាក់​តាមដាន​សភាពការណ៍​គ្រោះមហន្តរាយ​នានា​ក្នុងស្រុក ។

​សម្រាប់​ស្រុក​ជីក្រែង​៖ ថ្ងៃទី​២៤ ចែក​ញ្ញា ឆ្នាំ​២០១៩​នេះ ជំនន់​ទឹកភ្លៀង​បាន​បង្កឱ្យមាន​ផលប៉ះពាល់ លិច​ផ្លូ​ចំនួន​៣​ខ្សែ​នៅ​ភូមិ​ដុប​ត្នោត​ភូមិ​ស្រឡៅ​ស្រោង​និង​ភូមិ​ចេក​មាន​ប្រវែង​សរុប​ប្រមាណ​៨០០​ម៉ែត្រ​។​ក្នុងនោះ​ក៏មាន​លិច​ស្ពានឈើ​ឆ្លងស្ទឹង​១​កន្លែង​ផងដែរ​ហើយ​គណៈកម្មាធិកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​៥​គ្រួសារ​នៅក្នុង​ភូមិ​កំបោរ​អ​ឃុំ​ខ្វាវ​ទៅកាន់​ទីទួល​សុវត្ថិភាព​ស្ថិតនៅ​បរិវេណ​វត្ត​កំបោរ​អ ។​

​សម្រាប់​ស្រុក​ប្រាសាទបាគង​៖​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០១៩​ជំនន់​ទឹកភ្លៀង​បាន​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​ឃុំ​រលួស​ដោយ​ទឹកជំនន់​លិច​ចាប់ពី​សាលាសំណាក់​ភូមិរ​លួស​ខាងលិច​រហូតមកដល់​មុខ​ផ្សារ​រលួស​,​ឃុំ​មានជ័យ​ទឹកជំនន់​លិច​ផ្លូវលោក​សៀង​ណាំ​។​

នៅ​ចំណុច​ភូមិ​តា​ប្រាក់​ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ​,​ឃុំ​កន្ទ្រាំ​ង​នៅ​ចំណុច​ភូមិ​តា​ត្រាវ​មានទឹក​លិច​ហូរ​កាត់​ផ្លូវ​ចំនួន​៣​កន្លែង​មាន​ប្រវែង​ប្រហែល​៧០០​ម៉ែត្រ​និង​ឃុំ​បាគង​ទឹកជំនន់​លិច​មួយ​ចំហៀង​ផ្លូវ​ក្នុងភូមិ​គោក​ត្រាច​មាន​ប្រវែង​១៥០​ម៉ែត្រ​។​

​ដោយឡែក​សម្រាប់​ស្រុក​អង្គរធំ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ជប់​តា​ត្រាវ​បាន​ស្រក​ចុះទៅ​វិញ​ហើយ​និង​សម្រាប់​ស្រុក​វ៉ារិន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​បាន​ចុះ​តាមដាន​ស្ថានភាព​ទឹកជំនន់​ដែល​បាន​លិច​ផ្លូវ​កន្លងមក​បច្ចុប្បន្ន​ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ចុះ​វិញ​ហើយ ៕S/

​ ​រូបភាពៈ ស្រុក​ចំនួន​៥ ក្នុង​ខេត្តសៀមរាប ទឹកជំនន់​បាន​ស្រក​វិញ​ហើយ​៕​បាយ័ន​