ដោយបាយ័ន/ខេត្តសៀមរាបៈកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាស្រុកបន្ទាយស្រី មានរៀបចំកម្មវិធីក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកបន្ទាយស្រី ក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
សូមបញ្ជាក់ថាឆ្នាំ២០១៩នេះរដ្ឋបាលខេត្តបានលើកគម្រោងសាងសង់អគារនិងបំពាក់បរិក្ខាសម្រាប់ដំណើរការការិយាល័យច្រកចេញចូលតែមួយនៅក្នុងស្រុកចំនួន២គឺស្រុកបន្ទាយស្រីនិងស្រុកប្រាសាទបាគង បន្ថែមលើក្រុង ស្រុកដែលបានដំណើរការរួចហើយរួមមាន ក្រុងសៀមរាប ស្រុកជីក្រែង ស្រុកពួកស្រុកសូទ្រនិគមនិងស្រុកក្រឡាញ់។នៅក្នុងឆ្នាំ២០២០ខេត្តនឹងបន្តលើកគម្រោងបន្ថែមទៀត ចំពោះស្រុកដែលនៅសេសសល់។
ចំពោះស្រុកដែលមិនទាន់ដំណើរការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលស្រុកត្រូវរៀបចំការផ្តល់សេវារបៀបជាយន្តការច្រកចេញចូលតែមួយ។តាមកម្មវិធីកំណែទម្រង់និងពង្រឹងការងារអភិបាលកិច្ចល្អរាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការបានយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមិនមានបាតុភាពអសកម្មផ្សេងៗ៕S/
រូបភាព÷ ស្រុកបន្ទាយស្រីក្រុងពាលីសាងសង់អគារការិយាល័យច្រកចេញចូលតែមួយ៕ បាយ័ន