​ស្រុក​មួយ​នៅ​កោះ​តៃវ៉ាន់​មានជំនឿថា​«​បើ​កាំជ្រួច​ហោះ​ចំ​នឹងមាន​សំណាងល្អ​»

390
ចែករម្លែក
  • 1
    Share

​ដោយ​៖​សុផល​/​ទីក្រុង​ថៃ​ណាន​កោះ​តៃវ៉ាន់​៖​ខណៈដែល​ភាគច្រើន​នៃ​អាស៊ី​ជឿជាក់ថា​ការតុបតែង​ពណ៌​ក្រហម​ឬ​ភ្លើងគោម​អាច​នាំមក​នូវ​សំណាងល្អ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នោះ​អ្នកស្រុក​នៅក្នុង​ស្រុក​យ៉ាន​ស៊ួ​យ​(Yanshui)​នៃ​ទីក្រុង​ថៃ​ណាន​កោះ​តៃវ៉ាន់​ជឿជាក់ថា​«​អ្នក​ដែល​ត្រូវ​កាំជ្រួច​កាន់តែច្រើន​នោះ​កាន់​តែមាន​សំណាងល្អ​»​។​
​នៅ​ថ្ងៃទី​១៤​និង​១៥​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ​ល្ងាច​នៃ​ពិធីបុណ្យ​ភ្លើងគោម​ស្រុក​យ៉ាន​ស៊ួ​យ​បាន​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​មួយ​ហៅថា​«​បុណ្យ​កាំជ្រួច​សំបុក​ឃ្មុំ​(YanshuiBeehiveFirework)»​ដែល​ឆ្នាំ​២០១៩​នេះ​ធ្វើ​ចំ​ថ្ងៃទី​១៨​ខែកុម្ភៈ​។​

អ្នកសារព័ត៌មាន​ជាន់ខ្ពស់​មកពី​២០​ប្រទេស​ដែល​រួមមានៈ​កម្ពុជា​(​រស្មី​កម្ពុជា​)​ហ្វីលីពីន​, វៀតណាម​, ម៉ាឡេស៊ី​, ឥណ្ឌូនេស៊ី​, ថៃ​, ជប៉ុន​, អាមេរិក​, កាណាដា​, អូស្ត្រាលី​, នូ​វែ​ល​ហ្សេ​ឡង់​, អ៊ីតាលី​, អាល្លឺម៉ង់​,​អេ​ស្តូ​នី​,​ម៉ា​សេ​ដូ​នី​,​ម៉ុង​ហ្គោ​លី​,​រុស្សី​,​ស្រីលង្កា​,​អាហ្វ្រិក​ខាងត្បូង​,​។​ពួគគេ​ត្រូវ​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​កាំជ្រួច​នេះ​ក្នុង​ដំណើរ​ទស្សន​កិ​ច្ទ​ទីក្រុង​៥​នៃ​កោះ​តៃវ៉ាន់​ពីថ្ងៃ​១៧​ដល់​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

ក្នុង​ពិធីបុណ្យ​កាំជ្រួច​YanshuiBeehiveFirework​នេះ​កាំជ្រួច​រាប់លាន​ដើម​បាន​ត្រូវគេ​ដុត​ខណៈ​មនុស្ស​ជាច្រើន​ក្នុង​សម្លៀកបំពាក់​ក្រាស់ៗ កន្សែង​រុំ​ជុំវិញ​ក ស្បែកជើងឃ្លុប មួកសុវត្ថិភាព​និង​ស្រោមដៃ​ក្រាស់ ឈរ​នៅ​ជិត​និង​ទល់មុខ​កន្លែង​ដុត​កាំជ្រួច​នោះ​ដោយ​ពួកគេ​មានជំនឿថា​បើ​កាំជ្រួច​ត្រូវ​កាន់តែច្រើន​នឹងមាន​សំណាងល្អ​។​ការដុត​កាំជ្រួច​នេះ​ក្នុង​មួ​យក​ល្ងាច​ដុត​៣​ដង​ខណៈ​អ្នកស្រុក​នេះ​នៅតាម​ផ្ទះ​ក៏​ដុត​កាំជ្រួច​ផងដែរ​ដែល​លាន់ឮ​ពេញទី​ក្រុង​។​

​តាមពិត​ពិធីបុណ្យ​កាំជ្រួច​នេះ​បាន​ត្រូវគេ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​ជាង​១០០​ឆ្នាំ​មកហើយ​ក្នុង​ជំនឿ​ដើម្បី​បណ្តេញ​ជំងឺ​អាសន្នរោគ​និង​ឧ​ប​ទ្រុប​ចង្រៃ​។​ពិធីបុណ្យ​នេះ គេ​ក៏​អាច​ហៅថា​បុណ្យ​ហ្វឹ​ង​ផាវ​(Feng Pao) ឬ​សាំង​យ័ន​(Shang Yuan)​។​ជំងឺ​អាសន្នរោគ បានកើត​ឡើង​ជាង​២០​ឆ្នាំ​ក្នុង​សម័យកាល​អធិរាជ គ័​រង​ស៊ូ​(Kuangsu Emperor)​នៃ​រាជវង្ស​ឈី​ង ខ្ទង់​ឆ្នាំ​១៨៧៥ ។​

ដើម្បី​កំចាត់​ជំងឺ​នេះ​និង​គ្រោះ​ចង្រៃ អ្នកស្រុក​បាន​បន់ស្រន់​ដល់​ព្រលឹង​អ្នកតា​គួ​ន​កុង​ដែលជា​អាទិទេព​សង្គ្រាម​មកជួយ​ថែរក្សា​និង​សង្គ្រោះ​ជីវិត​ពួកគេ​។​
​នៅ​ថ្ងៃបុណ្យ​ចង្កៀងគោម​(LanternFestival)​អ្នកស្រុក​បាន​ហែរ​អ្នកតា​គួ​ន​កុង​ជាមួយ​គ្រែស្នែង​ហើយ​ដើរ​ជុំវិញ​ស្រុក​យ៉ាន​សួយ​បន្ទាប់មក​ប្រារព្ធ​ពិធី​ដុត​កាំជ្រួច​ដើម្បី​បណ្តាញ​ជំងឺ​អាសន្នរោគ​និង​ឧ​ប​ទ្រុព​ចង្រៃ​។​ក្នុងពេលដែល​កាំជ្រួច​រាប់ម៉ឺន​ដើម​បាញ់​ចេញ​ក្នុងពេល​តែមួយ​វា​ហាក់ដូចជា​ឃ្មុំ​រាប់ម៉ឺន​ក្បាល​ចេគ​ពី​សំបុក​ដូច្នេះ​ដែរ​។​

​ពិធីបុណ្យ​កាំជ្រួច​YanshuiBeehiveFirework​បាន​ត្រូវគេ​ចាត់ទុកជា​បុណ្យប្រពៃណី​ធំ​បំផុត​ទី​៣​ក្នុង​ពិភពលោក​និង​ជា​បុណ្យ​សាសនា​ធំ​បំផុត​តំណាងឱ្យ​តៃវ៉ាន់​។​យោងតាម​លោក​LinYiren,​នាយក​រៀបចំ​បុណ្យ​កាំជ្រួច​និង​ជា​អ្នកគ្រប់គ្រង​វត្ត​ចំណាស់​ជាង​១០០០​ឆ្នាំ​WuTemple​បានឱ្យដឹងថា​«​តាម​ជំនឿ​អ្នកស្រុក​បាន​បន់ស្រន់​អ្នកតា​គួ​ន​កុង​សុំ​ឱ្យជួយ​កំចាត់​ជំងឺ​អាសន្នរោគ​។​

អ្នកតា​គួ​ន​កុង​ក៏​យល់ព្រម​តែ​សុំឱ្យ​ថ្វាយ​កាំជ្រួច​ច្រើន​។​ជាតិ​ស៊ុ​ល​ហ្វ៊ួ​នៅក្នុង​កាំជ្រួច​បានសម្លាប់​មេរោគ​ហើយ​សម្លេង​ខ្លាំងៗ​របស់​កាំជ្រួច​បានធ្វើឱ្យ​សត្វ​កណ្តុរ​ដែល​ចម្លង​មេរោគ​អាសន្នរោគ​រត់​ខ្ចាត់ខ្ចាយ​»​។​

​សូមជម្រាបថា​ទីក្រុង ថៃ​ណាន មាន​ផ្ទៃដី​២.១៩១,៦៥​គីឡូម៉ែត្រ​ការ៉េ​និង​ប្រជាជន​ជាង​២​លាន​នាក់ ជាទី​ក្រុង​ឆ្នេរសមុទ្រ​និង​កំពង់ផែ​ភាគ​និរតី​នៃ​កោះ​តៃវ៉ាន់​និង ធ្លាប់ជា​រាជធានី​ពី​ឆ្នាំ​១៦៨៣​ដល់​១៨៨៧ ក្នុង​រជ្ជកាល​ឈី​ង​៕S/

​ចំណងជើង​រូ​បថ​តៈ​«​បុណ្យ​កាំជ្រួច​សំបុក​ឃ្មុំ​(YanshuiBeehiveFirework)»​ប្រារព្ធ​ធ្វើ​នៅ​ស្រុក​យាន​សួយ​ទីក្រុង​ថៃ​ណាន​កោះ​តៃវ៉ាន់​នា​ថ្ងៃទី​១៨​ខែកុម្ភៈ ឆ្នាំ​២០១៩(​រូបៈ​សុផល​)

ស្រុក​មួយ​នៅ​កោះ​តៃវ៉ាន់​មានជំនឿថា​«​បើ​កាំជ្រួច​ហោះ​ចំ​នឹងមាន​សំណាងល្អ​»

Posted by ព័ត៌មានសង្គម on Wednesday, March 6, 2019