​ស្រុក​មោង​ឬ​ស្សី​ក្លាយជា​កន្លែង​ចោល​សំរាម​យ៉ាង​អនាធិបតេយ្យ​គ្មាន​អ្នក​សម្អាត​

444
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ស្រុក​មោង​ប្ញ​ស្សី​ត្រូវគេ​មើលឃើញថា​បានក្លាយ​ជា​ស្រុក​ផ្ទុក​ទៅដោយ​សំរាម​ដោយ​គ្មាន​អាជ្ញាធរ​យកចិត្តទុកដាក់​ដោះស្រាយ​ឡើយ​។​ដោយ​ពួកគេ​នាំគ្នា​យក​សំរាម​ទៅ​គរ​ចោល​ដូច​ភ្នំ​គ្មាន​ដំណោះស្រាយ​រូបភាព​នេះ ក៏​កំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ធ្វើតាម​គ្នា ដោយសារតែ​បោះចោល​ពាសវាល​ពាសកាល​គ្មាន​អនាម័យ​បង្ក​ការប៉ះពាល់​ដល់​បរិស្ថាន​ពិសេស​បំពុល​ខ្លួនឯង​។​

​ប្រភពពី​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​សំរាម​ត្រូវបាន​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​នាំគ្នា​យកទៅ​បោះចោល​គ្រប់​ទីកន្លែង តាម​របង​វត្ត​អារាម​, របង​មន្ទីរ​បក្ស​, របង​សាលារៀន​, តាម​ដងផ្លូវ​តូច ផ្លូវធំ ជួរ​មាត់​ស្ទឹង​មោង តាម​ផ្សារ​នានា​ជាពិសេស​នៅក្នុង​មន្ទីរពេទ្យបង្អែក​មោង​ប្ញ​ស្សី​តែម្តង​។ គឺមាន​ក្លិន​ស្អុយរលួយ រាប់​ខែ​មកហើយ ។​

ពាក់​ព័​ន្ទ​បញ្ហា​សំរាម​បំពុលបរិស្ថាន​ដោយ​មិនអាច​ទ្រាំទ្រ​នឹង​ក្លិនស្អុយ​រលួយ​នៃ​សម្រាម​ដែលមាន​ពាសវាល​ពាសកាល​ក្នុងស្រុក​មោង​ឬ​ស្សី​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើ​សំណូមពរ​តាមរយៈ​អ្នកសារព័ត៌មាន​ជូនទៅ​លោក​អភិបាលស្រុក​ដែល​ទើប​ផ្លាស់​មកពី​ស្រុក​រុក្ខ​គី​រី​។​

ជួយ​ដោះស្រាយ​បញ្ហា​សំរាម​ឱ្យ​អស់ពី​ទីប្រជុំជន​ពិ​សាលារៀន​ពី​មន្ទីរពេទ្យបង្អែក​ស្រុក​ពិសេស​នៅតាម​មាត់​ស្ទឹង​មោង​ឱ្យបាន​ស្អាត​និង​មាន​បរិស្ថាន​ល្អ​ដូច​អភិបាលស្រុក​មុន​ផង​៕S/