​ស្រុក​មោង​ឬ​ស្សី​សម្បូរ​បទល្មើស​ឆក់​ត្រី​ជលផល​ផ្នែក​មិនដែល​បង្ក្រាប​

972
ចែករម្លែក

(​បាត់ដំបង​)៖​នៅ​រដូវ​បិទ​នេសាទ​នេះ​ក្នុងស្រុក​មោង​ឬ​ស្សី​សម្បូរ​បទល្មើស​ឆក់​ត្រី​។​ប៉ុន្តែ​ជំនាញ​ជលផល​ផ្នែក​និង​សង្កាត់​ដើរ​យកតែ​លុយ​មិនដែល​ចុះបង្ក្រាប​ម្តងណា​ឡើយ​គេ​សង្កេតឃើញ​ខាង​ប៉ូលិស​ដែលជា​ផ្នែក​ផ្សេង​ជា​អ្នក​​បង្ក្រាប​ទៅវិញ​ដោយ​គ្មាន​វត្តមាន​មន្ត្រីជលផល​ចូលរួម​ទេ​។​

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ស្រុក​មោងឫស្សី​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ គិត ហៀ​ង អធិការនគរបាល​ស្រុក​បាន​ចុះ​​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​ភូមិគរ​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោងឫស្សី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​និង​ដកហូត​វត្ថុតាង​បទល្មើស​មួយចំនួន​។​

លោក​គិត ហៀ​ង​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​បាន​ឳ្យ​ដឹងថា​ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​​រាយការណ៍​ប្រាប់ថា​មាន​ជនសង្ស័យ​ប្រើ​ឧបករណ៍​ឆក់​ត្រី​ជាច្រើន​នាក់​កំពុង​ធ្វើ​សកម្មភាព​ឆក់​ត្រី​យ៉ាង​អ​នា​ធិ​ប​​តេ​យ្យ​នៅ​ចំណុច​ភូមិគរ​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោងឫស្សី​រួចមក​សមត្ថកិច្ច​យើង​ក៏​ចេញ​ប្រតិបត្តិការ​ចុះបង្ក្រាប​ភ្លាមៗ​។​

ដោយ​ធ្វើដំណើរ​ផ្លូវ​ឆ្លា​យ​ហើយ​អាចមាន​អ្នក​ផ្តល់ដំណឹង​ដល់​ជនសង្ស័យ​បាននាំគ្នា​រត់​អស់កម្លាំង​យើង​ឃាត់ខ្លួន​​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ច​ន ចន្ថា​អាយុ​ជាង​៣០​ឆ្នាំ​ព្រមទាំង​ដកហូត​អាគុយ​៣​គ្រឿង អាំ​ភ្លី​៣​គ្រឿង​និង ដង​ឆក់​៣​គូ​។​

លោក​អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ថា​ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​ឳ្យ​បញ្ឈប់​សកម្មភាព​ឆក់​ត្រី​តទៅទៀត​បើ​លើក​ក្រោយ​នៅតែ​ប្រព្រឹត្ត​ទៀត​នឹង​ចាប់​បញ្ជូនទៅ​តុលាការ​រួច​​ក៍​ដោះលែង​ឳ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​និង​វត្ថុតាង​

​ ​