​ស្រុក​សូទ្រនិគម​ត្រូវ​ខ្ស​ល់​ព្យុះ​បក់បោក​រលំ​ផ្ទះ​ចំនួន​២​ខ្នង​និង​មនុស្ស​រងរបួស​មនុស្ស​ម្នាក់​

760
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១៨​នៅ​ឃុំ​ចា​នស​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប មាន​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បានធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ត្រូវបាន​រលំ​និង​មនុស្សម្នា​ក់បាន​រងរបួស​ស្រាល​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម​។​

សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​បានបញ្ជាក់​ថា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង​២​ខ្នង​ដែល​រង​ការខូចខាត​ដោយសារ​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​គឺមាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​១​ខ្នង​ជញ្ជាំង​ក្តារ​ប្រក់​សង្ក​សី​និង​១​ខ្នង​ទៀត​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ ជញ្ជាំង​សង្ក​សី ប្រក់​សង្ក​សី និង​ធ្វើឱ្យ​ខូចខាត​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​។​សមត្ថកិច្ច​បាន​បញ្ចាក់​ទៀតថា​រងគ្រោះ​ដែល​រង​ការខូចខាត​ផ្ទះ​សំ​ប្បែង​គឺមាន​ឈ្មោះ​ព្រឿ​ន​ស៊ិ​ភេទ​ស្រី អាយុ​៦៤​ឆ្នាំ និង​ឈ្មោះ​ហ៊ឹប​គឹម​សាន​ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​។​អ្នក​ទាំងពីរ​រស់នៅ​ឃុំ​ចា​នស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​៕S/

រូបភាពៈ​នៅ​ឃុំ​ចាន់​ស​ស្រុក​សូទ្រនិគម​រង​ការ​រលំ​ផ្ទះ​ចំនួន​២​ខ្នង និង​រងរបួស​មនុស្ស​ម្នាក់​ដោយសារ​ខ្យល់​កន្ត្រាក់​៕​គូលែន​