​ស្រូប​ទាញ​បេះដូង​ពលរដ្ឋ​បាន​លុះត្រាតែ​ក្រុមការងារ​ចុះ​ជួប​ផ្ទាល់​ដល់​មូលដ្ឋាន

863
ចែករម្លែក
  • 36
    Shares

​ដោយ​បូកគោ​/​កំពត​:​ថ្នាក់ដឹកនាំ​ក៏ដូចជា​សមាជិក​សមាជិកា​នៃ​ក្រុមការងារ​ចុះ​មូលដ្ឋាន​ទាំងអស់​ត្រូវ​ព្យាយាម​ស្រូប​ទាំ​ញ​បេះដូង​ប្រជាពលរដ្ឋ​តាមរយៈ​ការចុះ​ជួប​ផ្ទាល់​ដើម្បី​ដឹង​ពី​សុខទុក្ខ​និង​តម្រូវ​ការចាំបាច់​នានា​។​

នេះ​ជាការ​ក្រើនរំលឹក​របស់​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩​នៅ​សាល​មហោស្រព​ខេត្តកំពត​ក្នុង​ពិធី​ផ្សព្វផ្សាយ​និង​ចាត់តាំង​អនុវត្ត​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​មានប្រសាសន៍ថា​ថ្នាក់ដឹកនាំ​គឺជា​អ្នកបម្រើ មិនមែន​ចៅហ្វាយ​របស់​រាស្ត្រ​ទេ​។ ដើម្បី​ដឹង​ពី​សុខទុក្ខ សេចក្តីត្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្រុមការងារ​ត្រូវ​ចុះ​ដល់​មូលដ្ឋាន ផ្ទាល់ ពោលគឺ​មិនមែន​រង់ចាំតែ​ទទួល​របាយការណ៍​ទេ​។

ការចុះ​ប្រតិបត្តិ​ក្នុង​ភាព​ស្និទ​ស្នាល​ជា​គន្លឹះ​ដ៏​សំខាន់​នៃ​ការ​ស្រូបយក​បេះដូង​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ជំនឿ​ទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល​ដែលជា​អ្នកធ្វើ​ពិតប្រាកដ​ដោយ​មិន​សន្យា​ចោល​ដូច​បណ្តា​ក្រុម​ខិលខូច​មួយចំនួន​នោះឡើយ​។

លោក​ប្រធាន​ក្រុមការងារ​បានបញ្ជាក់​ថា​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ក្រុមការងារ​មានឱកាស​ក្នុង​ការជួប​ប្រា​ស័​យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍​តាមរយៈ​ការបើក​ធ្វើ​វេទិកាសាធារណៈ ទោះ​នៅ​ទី​វត្ត​អារាម​ក្តី​។

ពេល​បងប្អូន​លើក​ជា​សំណូមពរ​ឬ​តម្រូវការ​ក្នុង​កម្រិត​ដែល​អាច​ដោះស្រាយ​នៅនឹងកន្លែង​បាន​ត្រូវ​ឆ្លើយតប​ភ្លាមៗ​។​ប៉ុន្តែ​បើ​ទំហំ​នៃ​សំណូមពរ​ឬ​តម្រូវការ​ធំដុំ​នោះ​ក្រុមការងារ​ត្រូវធ្វើ​របាយការណ៍​ផ្ញើជូន​បន្តទៅ​ថ្នាក់ជាតិ​ដើម្បី​ជួយ​អន្តរាគមន៍ ដូចជា ការស្នើ​សាងសង់​ផ្លូវថ្នល់ សាលារៀន​ជាដើម​។ លោក ចម ប្រសិទ្ធ​នៅបាន​បញ្ជាក់ទៀតថា​ធ្វើបែបនេះ​ទើប​ថ្នាក់ដឹកនាំ​កំពូល​អាច​ជ្រាប​ច្បាស់​អំពី​សភាពការណ៍​ពិត​នៅ​មូលដ្ឋាន​ហើយ​ប្រជាពលរដ្ឋ​នឹង​បង្កើន​កិច្ច​គាំទ្រ​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​លោក​ជាវ​តា​យ​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពត​បាន​មានប្រសាសន៍ថា​តាមរយៈ​កិច្ចខិតខំ​កន្លងមក​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តកំពត​បានរួម​ចំណែក​ក្នុងការ​បម្រើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដោយ​ឆ្លើយតប​សំណូមពរ​ប្រជាពលរដ្ឋ​បាន​មួយចំនួនធំ​។

ប៉ុន្តែ​ក៏​នៅមាន​បញ្ហា​ប្រឈម​ខ្លះៗ ដូចជា​ការសុំ​ចុះ​តម្លៃ​ទឹក​ភ្លើង​ការស្នើ​ពង្រីក​ប្រព័ន្ធ​បណ្ដាញ​ចែកចាយ​ថ្មី ការសុំ​ផ្ដល់​កម្មសិទ្ធិ​លើដី​ព្រៃ​ឬ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋការ​សុំ​បញ្ចុះតម្លៃ​ពន្ធអាករ​….​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​ថ្នាក់ជាតិ​នោះ​៕S/​