​ស្រូវ​នៅ​អាង​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក​ជាង​៧៥០​ហិកតា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

202
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​:​ស្រូវ​នៅ​អាង​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក​ជាង​៧៥០​ហិកតា​បាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​៣​ថ្ងៃ​មកនេះ​។​នេះ​បើ​យោង​ការ​ឱ្យដឹង​របស់លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​។​

​លោក​យឹម​ប៊ុន​រ៉ុ​ម​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឱ្យដឹង​កាលពី​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​បន្ទាប់ពី​ចុះ​ពិនិត្យ​វាយតម្លៃ​ដោះស្រាយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​និង​ទឹក​ហូរ​មកពី​ស្ទឹង​ស្រែង​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បង្កឱ្យមាន​ការ​ជន់​លិច​ស្រូវ​ប្រជាកសិករ​ប្រមាណ​៧៥០​ហិកតា​នៅក្នុង​ផ្ទៃ​អាង​ស្ពាន​ស្រែង​និង​ខាងលើ​ផ្ទៃ​អាង​ស្ពាន​ស្រែង​ស្ថិតក្នុង​ឃុំ​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក​ខេត្តបន្ទាយមានជ័យ ។

លោក​អភិបាលខេត្ត​មានប្រសាសន៍ថា​ស្ថានភាព​ទឹក​និង​ស្រូវ​ដែល​ប្រជាកសិករ​បាន​ដាំ​ដុះ​ក្នុង​ផ្ទៃ​អាង​ដែល​បាន​កំពុង​រង​ការ​ជន់​លិច​រយ​:​ពេល​៣​ថ្ងៃ​មកនេះ​បាន​ស្រក​ចុះ​ធូរស្រាល​ខ្លះ​ហើយ​។​ដោយសារ​ក្រុមការងារ​ធនធានទឹក​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បើកទ្វារ​អាង​បង្ហូរទឹក​ចេញទៅ​គ្រប់​ប្រឡាយ រំដោះ​ទឹកជំនន់​និង​ប្រព័ន្ធ​ស្រោចស្រព​ផ្នែក​ខាងក្រោម​អាង​។

​ចំពោះ​បញ្ហា​ស្រូវ​ប្រជាកសិករ​កំពុង​លិចលង់​អាច​ប៉ះពាល់​នោះ​នៅ​មិនទាន់មាន​ការខូចខាត​ទេ​។​ក្រុមការងារ​បាននិងកំពុង​តាមដាន​ដោះស្រាយ​បន្ត​ជាប្រចាំ ៕S/


រូប​ថ​តៈ​លោក​អ៊ុ​រាត្រី​និង​មន្ត្រី​ចុះ​ពិនិត្យ​វាយតម្លៃ​ស្រូវ​នៅ​អាង​ស្ពាន​ស្រែង​ស្រុក​ភ្នំស្រុក​ជាង​៧៥០​ហិច​តា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង (​រូបៈ ភ្នំ​ស្វាយ​)​