​ស្រោមអនាម័យ​៥០​ម៉ឺន​ស្រោម​ត្រៀម​ចែកជូន​ពលរដ្ឋ​មកលេង​បុណ្យអុំទូក​ដោយ​ឥតគិតថ្លៃ

220
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ជាការ​សង្កេតឃើញ​គឺជា​រៀងរាល់ឆ្នាំ​ឱ្យតែ​កម្ពុជា​រៀបចំ​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​អាជ្ញាធរ​តែងតែ​ចែក​ស្រោមអនាម័យ​ម៉ាក​Ok​ដល់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដោយ​ឥតគិតថ្លៃ​។​

​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ខ្លះ​សម្តែង​ការងឿងឆ្ងល់​ជុំវិញ​ការចែក​ស្រោមអនាម័យ​នេះ​។​តាម​ការពិត​នេះ​ជាការ​ចូលរួម​របស់​អា​ជ្ញា​ធរ​ព្រោះថា​រាល់ពេល​ពិធីបុណ្យ​អុំទូក​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​យ៉ាងច្រើន​កុះករ​នឹង​អញ្ជើញ​មក​រាជធានី​ភ្នំពេញ​។​ក្នុងឱកាស​នោះ​ការ​រួមភេទ​ពិតជា​កើតមានឡើង​គេច​មិន​ផុត​ឡើយ​។​ដូច្នេះ​ទើប​អាជ្ញាធរ​ផ្តល់ជូន​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ​ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​ពិសេស​ជំងឺអេដស៍​តែម្ដង ។​

ដោយឡែក​នៅ​ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​(NAA)​និង​បង្កើត​យុទ្ធនា​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​ដោយ​រៀបចំ​ឱ្យ​ក្រុមការងារ​ខ្លួន​ដើរ​ចែក​ស្រោមអនាម័យ​ចំនួន​៥០​ម៉ឺន​ស្រោម​ដល់​ពលរដ្ឋ​នា​ពិធីបុណ្យ​អុំទូក​នៅ​ថ្ងៃទី​១០=១២​ខែវិច្ឆិកា​ខណៈ​ឆ្នាំមុន​តែ​៣​ម៉ឺន​ស្រោម​ប៉ុណ្ណោះ ។​នេះ​បើតាម​លោក​ហ៊ោ​ប៉ុន​ឡេង​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដែល​ត្រូវបាន​ដកស្រង់​ចេញផ្សាយ​ដោយ​ក្រសួង​ព័ត៌មាន ៕S/​