​ស្លាក​យី​ហាង​ចិន​នៅតែមាន​ដាក់​លើ​ចិញ្ចើមផ្លូវ​អាជ្ញាធរ​បន្ត​ចុះ​កាត់ចេញ​

409
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្លាក​យីហោ​ហាង​ចិន នៅតែមាន​ដាក់ ហៀរ​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ នៅតាម​ដងផ្លូវ​ចូល​ផ្សារ​ព្រៃទា ក្នុងភូមិ​សាស្ត្រ​ម្ខាង​ម្នាក់​បុរី​ព្រី​ន​ថោ​ន ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ និង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ។​ទោះជា​កន្លងមក​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ដាក់​កម្លាំង​ចុះ​កាត់​ស្លាក​ទាំងនោះ​ចេញ នៅ​សេសសល់​ធ្វើការ​អប់រំ ម្ចាស់​ទីតាំង​ឱ្យ​លើក​ចេញ​។​

ប៉ុន្តែ ហាក់ដូចជា​មន​ស្តាប់​ការណែនាំ​របស់​អាជ្ញាធរ ទើប​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក​ប៉ាង​លីដា​អភិបាលរងខណ្ឌ​ពោធិ​សែន​ជ័យ​និង​មានការ​ឯកភាព​ពី​លោក​ហែម​ដា​រិ​ទ្ធ​អភិបាលខណ្ឌ បន្ត​ដឹកនាំ​កម្លាំង ចាត់វិធានការ​ស្លាក​យីហោ​ណា​ដែល​ម្ចាស់​វឹង​រុស​ដើម្បី​កាត់​យកចេញ ។​

​លោក ប៉ាង លីដា បានឱ្យដឹងថា កន្លងមក អាជ្ញាធរ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចំណុច​ខាងលើនេះ ម្តង​ជា​ពីរដង​ហើយ កាត់​ស្លាក​ដែល ហាង​ចិន​ដាក់​មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ នៅ​សេសសល់ ក៏បាន​ធ្វើការ​អប់រំ​ដល់​ម្ចាស់​តម្រូវ​ឲ្យ​រុះរើ​ដោយ​ខ្លួនឯង​។​ប៉ុន្តែ​មកដល់ពេលនេះ ហាង​ចិន​ទាំងនោះ មិនបាន​រុះរើ​ស្លាក​របស់ខ្លួន​ចេញពី​ចិញ្ចើមផ្លូវ​មាន​ហាង​ខ្លះ​ធ្លាប់​កាត់​ម្តង​ហើយ​។​

​មក​លួច​តម្លើង​ស្លាក​ថ្មី​ម្តងទៀត​ទើប​អាជ្ញាធរ​បន្ត​ចាត់វិធានការ​ដាក់​កម្លា​អ​កាត់​យក​ស្លាក​យីហោ​ទាំងនោះ​ចេញ និង​ត្រួត​ពិនិត្យមើល ហាង​អាជីវកម្ម បោះ​ពុ​ម្ភ ផលិត​ស្លាក​យីហោ របស់​ចិន​មួយកន្លែង ដែល​សាកសួរ​ទៅ មិនមាន​ច្បាប់​អាជីវកម្ម ត្រូវបាន​អាជ្ញាធរ​សម្រេច​ឲ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន និង​អនុញាតិ​ពេល​៧​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​ធ្វើ​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ ៕S/​