​ស្លាប់​និង​របួសធ្ងន់​ពីរ​នាក់​ដោយសារ​ជិះ​ម៉ូតូ​បុក​ឆ្កែ​ពេលយប់​

616
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​ចំណែក​ម្នាក់ទៀត​រងរបួស​ធ្ងន់​ដោយសារ​ជិះ​ម៉ូតូ​បុក​ឆ្កែ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១​កាលពី​យប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុងភូមិ​ព្រៃ​ខ្ជាយ​ឃុំ​ស្នាយ​អ​ញ្ជិ​ត​ស្រុក​ជុំ​គិរី​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ជុំ​គិរី​បាន​ប្រាប់​ឱ្យដឹងថា យុវជន​ដែល​បាត់បង់​ជីវិត​ឈ្មោះ​ឡែ​ត លីន អាយុ ១៧​ឆ្នាំ​។​ចំណែក​មិត្តភក្តិ​ដែល​រងរបួស​ឈ្មោះ​នឿន​ណាវ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​។​ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។

មន្ត្រីនគរបាល​ដដែល​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤១​ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្ជាយ​ឃុំ​ស្នាយ​អ​ញ្ជិ​ត​ស្រុក​ជុំ​គិរី​ដោយ​ម៉ូតូ​មួយគ្រឿង​បាន​បុក​ឆ្កែ​បណ្តាលឱ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​ដោយ​ស្រង់​ប្រភពពី​កន្លែងកើតហេតុ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា​មុនពេល​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ដោយ​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បាន​បុក​សត្វ​ឆ្កែ​កំពុង​រត់​លើ​ថ្នល់​បណ្តាលឱ្យ​ដួល​ច្រងាប់ច្រងិល និង​មនុស្ស​ដេក​រដូករណែល​។

ក្នុងស្ថានភាព​បែប​នោះ អ្នកជិតខាង​បាន​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​ចំណែក​អ្នករួមដំណើរ​ជាមួយ​ស្លាប់​ភ្លាមៗ​តែម្តង​៕S/​

​ស្លាប់​និង​របួសធ្ងន់​ពីរ​នាក់​ដោយសារ​ជិះ​ម៉ូតូ​បុក​ឆ្កែ​ពេលយប់​