​ស្លាប់​ម្នាក់​ដោយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ពេលយប់​ងងឹត​ទៅបុក​គូទ​រថយន្ត

206
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​យ៉ាង​អាណោច​អធម៌​នៅនឹងកន្លែង​កើតហេតុ​ក្រោយពេល​បើក​ម៉ូតូ ក្នុង ល្បឿន​លឿន ពេលយប់ ងងឹត ហើយ បាន ទៅបុក គូទ រថយន្ត មួយ​ទំហឹង ។ ចំណែក តៃកុង​រថយន្ត បាន​បន្ថែម​ល្បឿន​បើក​រត់​បាត់ស្រមោល​។​គ្រោះថ្នាក់ ចរាចរណ៍ នេះ កើត ឡើង​នាយ​ប់​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​ត្រង់ចំណុច​ក្រុមទី​០២​ភូមិ​កសិកម្ម​ឃុំ​តាពូង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​តាម បណ្តោយ ផ្លូវជាតិ លេខ ៥ ។​

​លោក​អ៊ឹង​សុវណ្ណ​អធិការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​ស្រុក​ថ្មគោល​បានឱ្យដឹងថា​ជនរងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ​ឈ្មោះ​ចាន់​សាញ់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​ឃុំ​ពង្រ​ក្រោម​ស្រុក​ជីក្រែង​ខេត្តសៀមរាប​។​ចំណែក​តៃ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់ស្រមោល​តែម្តង​។​

​ប្រភព​បាន​បន្តថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125​ពណ៌​ខ្មៅ​ស៊េរី​2013​ពាក់​ស្លាក​លេខ​សៀមរាប​1Y4959​ក្នុងទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​ហើយ​បាន​ទៅបុក​គូទ​រថយន្ត​ដែល​ឈប់​ចត​នៅលើ​ទ្រូងផ្លូវ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ចំណែក​តៃកុង​រថយន្ត​បាន​បើក​គេចខ្លួនបាត់​ដោយ​មិនមាន​បន្សល់​នូវ​ភស្តុតាង​ណាមួយ​នៅនឹងកន្លែង​កើតហេតុ​ឡើយ​។​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគលឱ្យ​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/