​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​ ដោយ​សាររ​ថ​យន្ត​បុក​រថយន្ត​នៅ​ស្រុក​កំរៀង​

149
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​អ្នករួមដំណើ​រ​ម្នាក់​បាន​ស្លាប់​និង​តៃកុង​ឡាន​រងរបួស​ធ្ងន់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​រថយន្ត​ កាល​ពីយ​ប់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ភូមិ​កំពង់ចម្លង​លើ​ ឃុំ​តា​ក្រី​ស្រុក​កំរៀង​។

លោក​គឹម ពន្លក ​អធិការនគរបាល​ស្រុក​កំរៀង​បានឱ្យដឹងថា ​ជនរងគ្រោះ​ឈ្មោះ​សេង​ប៊ុន​ថា​ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​នៅ ភូមិកំប្រង់ ឃុំតា​ក្រី​ស្រុក កំរៀង ( តៃកុង ) របួសធ្ងន់ និងម្នាក់ទៀត ឈ្មោះ ធឹ​ម​ថា និ​ត​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ អ្នករួមដំណើរ​រស់នៅ​ភូមិ​ឃុំ​ក្បែរ​គ្នា​(​ស្លាប់​ក្នុង​រថយន្ត​)​។​

ជនរងគ្រោះ​ជិះ​រថយន្ត​កា​ម​រី​កែច្នៃ​ពាក់​ផ្លាកលេខ​ញ​២៨១៧​ភព​២​។​រីឯ​រថយន្ត​ម្ខាង​ទៀត​ម៉ាក​សាំ​យ៉ុង​១៥​កៅអី​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AY207​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេចខ្លួន ក្រោយ កើតហេតុ ។​

​លោក​អធិការ​ស្រុក​បាន​បន្តថា ​រថយន្ត​ទាំង​២​នេះ​ធ្វើដំណើរ​ក្នុង​គោលដៅ​បញ្ច្រាស​គ្នា​។​ពេលមកដល់​ចំណុចខាងលើ​ស្រាប់ អ្នកបើករថយន្តកាមរី កែឆ្នៃ​បាន​រេ​ចង្កូត ឆ្លង​ទ្រូងផ្លូវ​ជ្រុល​ទៅបុក​រថយន្ត​សាំ​យ៉ុងពេញទំហឹង​បណ្ដាលឱ្យ​ភាគី​ខាង រថយន្ត​កាមរី​ស្លាប់​ម្នាក់​និង​របួសម្នាក់​។​

​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បានបញ្ជាក់ ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារតែ​អ្នកបើកបររថយន្ត​កាមរី​កែច្នៃ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​បែបនេះ​។​មន្ត្រី​ជំនាញ​បាន​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង​រង់ចាំ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​សាំ​យ៉ុង​ចូលខ្លួន​មក​ដោះស្រាយតាមនីតិវិធី​៕S/Ha

​ ​ ​រូ​បថ​តៈរថ​យន្ត​កាមរី​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុង​