​ស្លាប់​ម្នាក់​នៅ​កោះ​ញែក​ដោយ​ចរន្ត​ភ្លើង​ខ្សែលួស​ដែល​រាយ​ទុក​ឆក់​សត្វ​

263
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ព័ត៌មាន​បឋម​កាលពី​ថ្ងៃ​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ស្រុក​កោះ​ញែក​មាន​ករណី​ឆក់​មនុស្ស​ស្លាប់​ម្នាក់​នៅ​វាលស្រែ​ពេល​ជនរងគ្រោះ​ចុះ​ដងទឹក​ផឹក​។​ជនរងគ្រោះ​ក្រោយ​រង​នូវ​ការ​ឆក់​ត្រូវ​ក្រុមគ្រួសារ​ប​ញ្ជួ​ន​មក​មន្ទីរពេទ្យបង្អែក​ស្រុក​កោះ​ញែក​តែ​ត្រូវ​គ្រូពេទ្យ​ប្រាប់ថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។​

​ករណីនេះ​ត្រូវ​នគរបាល​បានឱ្យដឹងថា​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​វេលា​ម៉ោង​២២​និង​៣​នាទី​មាន​ករណី​មនុស្ស​ស្លាប់​នៅ​ចំណុច​ស្រែ​ស្ថិត​ក្នុងភូមិ​មេ​មុំ​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​ជនរងគ្រោះ​មានឈ្មោះ​យិន​ឃីម​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​អូរ​យ៉េះ​ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​មូលហេតុ​ជនរងគ្រោះ​មកពី​ដឹកឈើ​លុះដល់​កន្លែងកើតហេតុ​បែក​កង់​គោយន្ត​ហើយក៏​ឈប់​។​បន្ទាប់មក​ជនរងគ្រោះ​បាន​ចុះទៅ​ដងទឹក​ផឹក​ក្នុង​ស្រែ​ក៏​បណ្តាលឱ្យ​ប៉ះ​និង​ខ្សែ​រលួស​រាយ​ទុក​ឆក់​សត្វ​ស្លាប់​តែម្តង​។​ដោយ​ពុំ​អស់ចិត្ត​សាច់ញាតិ​បាន​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កោះ​ញែក​និង​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​

​ព័ត៌មាន​ចុងក្រោយ​ដែល​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​ម្ចាស់​ស្រែ​ដែលមាន​អន្ទាក់​ខ្សែ​រលួស​ឆក់​ត្រូវបាន​នគរបាល​ស្រុក​កោះ​ញែក​ហៅ​មក​សួរនាំ​។​ចំពោះ​ការបកស្រាយ​យ៉ាងណា​អ្នកសារព័ត៌មាន​នៅ​ពុំទាន់​ទទួលបាន​នៅឡើយ​៕S/​