​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​២​នាក់​ដោយសារ​បាក់​ដីជី​ក​គ្រឹះ​កា​រ៉ា​ស​សាំង​

319

(​ក្រចេះ​)៖​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​២​នាក់​ដោយសារ​បាក់​ដីជី​ក​គ្រឹះ​ប្លង់​សេ​កា​រ៉ា​ស​សាំង​បាក់​សង្កត់​មនុស្ស​នៅ​ចំណុច​ភូមិ​ពង្រ​៣​ឃុំ​ពង្រ​ស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៧​។​

​លោក​ឆុង​តូ​រ៉ា​ន់​អធិការនគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹងថា​ករណី​បាក់​ដីជី​ក​គ្រឹះ​ចាក់​ប្លង់​សេ​ធ្វើកា​រ៉ា​ស​សាំង​សង្កត់​មនុស្ស​ស្លាប់​ម្នា​ក់នៅ​កន្លែង និង​រងរបួស​ចំនួន​២​នាក់​។​ជនរងគ្រោះ​ដែល​ស្លាប់​នោះ​មានឈ្មោះ ឡាំង ធារ៉ា ភេទ ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ​ហាន់​ជ​យ័​ទី​៤ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង រីឯ​ជនរងគ្រោះ​ចំនួន​២​នាក់​ដែល​រង​របួល​នោះ​មាន​ទីលំនៅ ភូមិ ជាមួយ​អ្នកស្លាប់​។​

​ចំណែក​លោក ហេង ស៊ីថា​អភិបាលស្រុក​ឆ្លូង​បានបញ្ជាក់​ឲ្យ​ដឹងថា ដី​ធ្វើកា​រ៉ា​ស​សាំង​នោះ មាន​ប័ណ្ណ​កម្ម​សិទ្ធ​ត្រឹង​ត្រូវ និង​មានច្បាប់​សាងសង់​ស្របច្បាប់ ហើយ ម្ចាស់កា​រ៉ា​ស​សាំង​នោះបាន​ចំណាយ​ថវិការ​ជួយ​ធ្វើបុណ្យ​ទាំងអស់ និង​ជួយ​ព្យាបាល​អ្នករងរបួស​ផង​។​ដោយឡែក​ម្ចាស់​ធ្វើកា​រ៉ា​ស​សាំង​ក៏មាន​សំណង​ជូន​ដល់​គ្រួសារ​អ្នកស្លាប់​ផងដែរ​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​បានប្រគល់​ឲ​គ្រួសារ​នៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​សេង​ឃួន​

​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​២​នាក់​ដោយសារ​បាក់​ដីជី​ក​គ្រឹះ​កា​រ៉ា​ស​សាំង​