​ស្លាប់​សិស្ស​ថ្នាក់​ទី​៨​ម្នាក់​នៅ​មណ្ឌលគិរី ​ដោយ​ជំងឺគ្រុនឈាម​

509
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​-​មណ្ឌលគិរីៈ​កាលពី​ព្រលប់​ថ្ងៃទី​២៦​មិថុនា​ ឆ្នាំ​២០១៩​សមត្ថកិច្ច​មូលដ្ឋាន​បានបញ្ជាក់​ថា ​មាន​អ្នកជំងឺ​គ្រុនឈាម​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​នៅតាម​ផ្លូវ​ពេល​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ​។​

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ យុវជន​រងគ្រោះ​រៀន​ថ្នាក់​ទី​៨ ​មាន​ទីលំនៅ​ក្រុង​សែន​មនោ​រម្យ​បាន​ធ្លាក់ខ្លួន​ឈឺ​និង​បា​នប​ញ្ជួ​ន​មក​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​ព្យាបាល​អស់​ជាច្រើន​ថ្ងៃ​។​នៅ​ថ្ងៃកើតហេតុ​ ដោយ​សភាព​ជំងឺ​កាន់តែ​ធ្ងន់​ឪពុកម្តាយ​បា​នប​ញ្ជួ​ន​កូន​ទៅ​សង្គ្រោះ​បន្ត​នៅ​ភ្នំពេញ ​តែ​អ​កុស​ល្យ​អ្នកជំងឺ​បាន​ស្លាប់​លើ​រថយន្ត​នៅត្រឹមតែ​ស្រុក​អូ​ររាំង​។​

​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​បញ្ជាក់ថា​ មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាមម្នាក់​ក្នុង​មូលដ្ឋាន​ពិតប្រាកដ​មែន​។​សមត្ថកិច្ច​ថា​ ជនរងគ្រោះ​ឈ្មោះ ព្រឿង ដា​រ៉ា ភេទ​ប្រុស ជនជាតិ​ព្នង ថ្ងៃខែ​ឆ្នាំ​កំណើត​០៩ ០៥ ២០០៤ ទីកន្លែង​កំណើត​ភូមិ​មាន​លាភ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។​

ជនរងគ្រោះ​រៀន​ថ្នាក់​ទី​៨​ ជា​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុនសែន​មណ្ឌលគិរី​ មាន​ឪពុក​ឈ្មោះ​ព្រឿង ​រិទ្ ធី​ម្ដាយ​ឈ្មោះ​សេង​ស៊ីថា​។​សព​ត្រូវបាន​ខាង ​ឪ ​ពុក​ម្ដាយ​យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​សែន​មនោ​រម្យ​តាម​ប្រពៃណី​៕S/​Ha